ក្នុងនាមជាម្ចាស់ផ្ទះ ក្រុមខ្លាំងរបស់កម្ពុជា Klach Ey ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយដោយបានឈ្នះជើងឯកពានរង្វាន់អន្តរជាតិ MATIC 2019 បន្ទាប់ពីធ្វើបានយ៉ាងល្អក្នុងវគ្គវិលជុំសន្សំពិន្ទុ និងវគ្គផ្តាច់ព្រ័ត្រ។ ព្រឹត្តិការណ៍ MATIC 2019 មាន៤ប្រទេសចូលរួមប្រកួតគឺម្ចាស់ផ្ទះកម្ពុជាក្រុម Klach Ey ដែលទើបឈ្នះជើងឯកទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ ទី 12 ។ ប្រទេសចិនបានបញ្ជូនក្រុម Ali Huaye ប្រទេសថៃបញ្ជូនក្រុម Safety First និងប្រទេសម៉ាឡេស៊ីបញ្ជូនក្រុម Suicide។ រូបមន្តនៃការប្រកួតត្រូវធ្វើឡើងវគ្គសន្សំពិន្ទុសម្រាប់ជុំដំបូងគឺក្រុមទាំង៤ត្រូវប៉ះគ្នាទាំងអស់។ ក្រុមដែលទទួលបានពិន្ទុខ្ពស់ជាងគេ២គឺលេខ១ និងលេខ២ត្រូវឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រតែម្តងដើម្បីស្វែងរកក្រុមជើងឯកពានអន្តរជាតិនេះ។ សម្រាប់៣ប្រកួតក្នុងវគ្គវិលជុំសន្សំពិន្ទុ ក្រុមរបស់កម្ពុជាបានក្លាយជាក្រុមឈរចំណាត់ថ្នាក់លេខ១ បន្ទាប់ពីឈ្នះក្រុមម៉ាឡេស៊ី Suicide ដោយលទ្ធផល ៣-០, ឈ្នះក្រុមថៃ Safety First ដោយលទ្ធផល ៣-១ និងបន្តឈ្នះក្រុមចិន Ali Huaye ដោយលទ្ធផល ៣-២។ ចំណែកចំណាត់ថ្នាក់លេខ២បានទៅក្រុមម៉ាឡេស៊ី Suicide ដោយឈ្នះ២ប្រកួត និងចាញ់១ប្រកួត។ លទ្ធផលនៃប្រកួតវិលជុំសន្សំពិន្ទុ ក្រុមថៃ Safety Frist ៣-១ […]
-
ខេត្តមួយនៅចិនដាក់កីឡា E-Sports ជាមុខវិជ្ជាជីវៈមួយនៅមហាវិទ្យាល័យ
ពេលនេះសិស្ស និស្សិតនៅខេត្ត Hunan ភាគកណ្តាលប្រទេសចិនលែងភ័យព្រួយជុំវិញការលេងហ្គេមអេឡិចត្រូនិកទៀតហើយ ខណៈមហាវិទ្យាល័យវិជ្ជាជីវៈកីឡាប្រចាំខេត្ត Hunan គ្រោងដាក់ប្រភេទកីឡាអេឡិចត្រូនិក ឬ E-Sports ជាមុខវិជ្ជាជីវៈមួយនៅមហាវិទ្យាល័យ។ សារព័ត៌មាន CCTV News បានចេញផ្សាយកាលពីថ្ងៃទី២ ខែតុលានេះថា Hunan បានក្លាយជាខេត្តដំបូងគេដែលអនុវត្តតាមក្រសួងអប់រំរបស់ប្រទេសចិនដែលបានដាក់បញ្ចូលកីឡា E-Sports ជាមុខវិជ្ជាជីវៈមួយនៅមហាវិទ្យាល័យ។ មហាវិទ្យាល័យវិជ្ជាជីវៈកីឡានៅ Hunan បាននិយាយថា ខ្លួននឹងសម្រេចចិត្តនៅពេលចាប់ផ្តើមជ្រើសរើសនិស្សិតឲ្យចូលរៀនវិជ្ជាជីវៈមួយនេះ។ ការប្រកាសរបស់ក្រសួងអប់រំអំពីកីឡា E-Sports បានធ្វើឡើងកាលពីខែកញ្ញាដែលធ្វើឲ្យមានការរិះគន់ខ្លះ។ ទោះជាយ៉ាងណាណា កីឡាអេឡិចត្រូនិកបានក្លាយជាអាជីវកម្មដ៏ធំនៅប្រទេសចិន។ រាល់ការប្រកួតម្តងៗពោរពេញដោយអ្នកគាំទ្រ ជាពិសេសពេលផ្សាយផ្ទាល់មានអ្នកទស្សនាច្រើន។ ប្រភពព័ត៌មាន CCTV បន្តថា មន្ត្រីចិនមួយចំនួនជឿជាក់ថា ការដាក់ E-Sports ជាមុខវិជ្ជាជីវៈនេះនឹងមានប្រយោជន៍ដល់និស្សិតដើម្បីសិក្សាស្វែងយល់អំពីទីផ្សារដែលត្រូវបានរាយការណ៍ថា អាជីវកម្ម E-Sports នេះមានតម្លៃជាទឹកប្រាក់ប្រមាណ៤ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៥៕ ប្រែសម្រួល៖ ជាន ចាន់រ៉ា ប្រភព៖ CCTV
-
ការប្រកួតជ្រើសរើសជើងឯកកីឡាអេឡិចត្រូនិកថ្នាក់ជាតិ ២០១៦
ការប្រកួតដ៏ធំសម្បើមប្រចាំឆ្នាំ ២០១៦ National E-sports Tournament ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-sports Federation Cambodia) ក្នុងគោលបំណងស្វែងរកជើងខ្លាំងតាមបណ្ដាខេត្តនានា មកប្រកួតបង្ហាញថ្វៃដៃដណ្ដើមយកតំណែងជើងឯកប្រចាំប្រទេសកម្ពុជា ២០១៦។ ប្រសិនបើអ្នកគិតថា អ្នកជា Pro gamer អាចបង្កើតជាក្រុមចុះឈ្មោះឥឡូវនេះជាមួយសហព័ន្ធកីឡាអេឡិចត្រូនិក ដើម្បីចូលរួមប្រកួតតំណាងឲ្យខេត្តក្រុងរបស់អ្នក។ វិញ្ញាសារប្រកួត វិញ្ញាសារ AK2 Online (website: ak.sabay.com.kh, Facebook page: www.facebook.com/aksabay ) វិញ្ញាសារ Dota2 (website: http://blog.dota2.com/?l=english) ការចុះឈ្មោះ ការចុះឈ្មោះចាប់ផ្ដើមហើយ ចុចទីនេះដើម្បីចុះឈ្មោះ នឹងបញ្ចប់ទៅវិញនៅថ្ងៃទី ១៤ ខែតុលា។ របៀបចុះឈ្មោះ! សំគាល់៖ ការចុះឈ្មោះតម្រូវឲ្យមានប្រធានក្រុមជាអ្នករស់នៅក្នុង ខេត្ត ឬក្រុងដែលប្រកួត ដោយ Upload រូបភាព ប័ណ្ឌសំគាល់ខ្លួន ដើម្បីបញ្ជាក់ លក្ខខណ្ឌនៃការប្រកួតទាំងពីរវិញ្ញាសារ លក្ខខណ្ឌ និងច្បាប់នៃការប្រកួតវិញ្ញាសារ AK2 និង Dota2 ផែនទី សព្វាវុធ […]
-
ការប្រជុំកំពូល Global e-Sports Executive Summit
កម្មវិធីប្រជុំកំពូលស្ដីអំពី “Global e-Sports Executive Summit” បានធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងសៀងហៃ ប្រទេសចិន ដោយមានការចូលរួមពីតំណាងសហព័ន្ធរបស់ Iesf ទាំង ៤៧ប្រទេស មកពី៤ទ្វិបដូចជា America, Europe, Asia និងAfrica ក្នុងនោះក៏មានព្រះរាជាណាចក្រកម្ពុជាផងដែរ ដែលដឹកនាំដោយ ឯកឧត្តម ជា ច័ន្ទបរិបូណ៍ ។ ការចូលរួមប្រជុំរបស់ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ កិច្ចប្រជុំនេះបានធ្វើឡើងក្នុងគោលបំណងធំៗចំនួន២ ក្នុងនោះគោលបំណងទី១ គឺការចូលរួមសហការណ៍ជាមួយ WCA (World Cyber Arena ដែលជាក្រុមទើបតែបង្កើត ប៉ុន្តែមានសក្តានុពលគ្រប់គ្រាន់ និងបទពិសោធន៌ពេញលេញក្នុងការផ្សព្វផ្សាយ ក៏ដូចជារៀបចំការប្រកួតកីឡា E-Sports ទាំងថ្នាក់តំបន់ និងអន្តរជាតិ។ ក្នុងឆ្នាំ2016 នេះ WCA បានរៀបចំការប្រកួតថ្នាក់អន្តរជាតិនៅឯកម្មវិធី China Joy ដែលមាន […]
-
Alibaba ដែលចាប់ដៃគូនឹង IeSF គ្រោងវិនិយោគប្រាក់ជិត១៥០លានដុល្លារលើកីឡា E-Sports
គោលបំណងចម្បងមួយរបស់សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ (IeSF)គឺការទទួលស្គាល់ E-Sports ជាកីឡាផ្លូវការមួយជាសកល ដូច្នេះហើយទើបបានជាសហព័ន្ធមួយនេះបានចាប់ដៃជាមួយក្រុមហ៊ុនធំៗជាច្រើននៅប្រទេសចិនដើម្បីបំពេញមហិច្ឆតាមួយនេះ។ ស្ថាប័នកីឡា Alisports (Alibaba Sports Group)ដែលជាផ្នែកមួយនៃក្រុមហ៊ុនអ៊ីនធើណេត និងសេវាកម្មអនឡាញដែលពាក់ព័ន្ធសំខាន់ជាមួយ Amazon របស់ប្រទេសចិនបានចាប់ដៃគូជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ។ នាយកប្រតិបត្តិ Alisports លោក Zhang Dazhong បាននិយាយថា ៖«ជាស្ថាប័នអាជ្ញាធរអន្តរជាតិដ៏ធំបំផុតនៅក្នុងឧស្សាហកម្ម E-Sports សហព័ន្ធ IeSF បានប្តេជ្ញាលើកកម្ពស់ និងផ្សព្វផ្សាយចលនាកីឡា E-Sports ឲ្យខ្លាំងបំផុត ក្នុងនោះជំរុញកីឡាប្រភេទនេះឲ្យចូលទៅក្នុងកម្មវិធីប្រកួតកីឡាអូឡាំពិក»។ គោលបំណងសំខាន់រួមគ្នា៣នៃការចាប់ដៃគូគ្នារវាងស្ថាប័នទាំងពីរគឺ ទី១៖ ភាគីទាំងពីរចង់មានកម្មវិធីប្រកួតមួយដែលអត្តពលិក e-Sports ទាំងស្ម័គ្រចិត្ត និងអាជីពអាចចូលរួមប្រកួតបាន។ ចំណុចនេះមានន័យថា IeSF គាំទ្រពេញទំហឹងចំពោះគំនិតផ្តួចផ្តើមព្រឹត្តិការណ៍ប្រកួត WESG Game Series។ ទី២៖ ភាគីទាំងពីរនឹងធ្វើការរួមគ្នាដើម្បីជំរុញកីឡា E-Sports ឲ្យគេទទួលស្គាល់ជាកីឡាមួយប្រភេទទូទាំងពិភពលោក និងទី៣៖ ភាគីទាំងពីរនឹងបង្កើត IP តែមួយ។ លោក Zhang ជា CEO […]
-
ប្រមុខ E-Sports កម្ពុជាឡើងយន្តហោះទៅចូលរួមកិច្ចប្រជុំកំពូល E-Sports សកលនៅចិន
ប្រមុខដឹកនាំសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានឡើងយន្តហោះកាលពីយប់មិញធ្វើដំណើរទៅប្រទេសដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពី កីឡាអេឡិចត្រូនិកសកល (2016 Global e-Sports Executive Summit) ដែលរៀបចំដោយសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ (IeSF) និង World Cyber Arena នៅទីក្រុងស៊ាងហៃ ប្រទេសចិនចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។ វត្តមានចូលរួមរបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាមានឯកឧត្តម ជា ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានទី១នៃសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ព្រមទាំងលោក វ៉ាន់ សំបូរ ប្រធានបច្ចេកទេសរបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។ លោក វ៉ាន់ សំបូរ និង ឯកឧត្តម ជា ច័ន្ទបរិបូណ៍ តាមការឲ្យដឹងពីឯកឧត្តម ជា ច័ន្ទបរិបូណ៍ថា គោលបំណងសំខាន់នៃកិច្ចប្រជុំកំពូលនេះគឺដើម្បីចែករំលែកគំនិត គ្នាទៅវិញទៅមកជុំវិញឧស្សាហកម្ម E-Sports ផ្សេងគ្នាដល់ដៃគូពាក់ព័ន្ធនានាបានយល់ពីការរីកចម្រើនទូទាំង ពិភពលោក ព្រមទាំងដាក់ទៅទិសដៅអភិវឌ្ឍឲ្យបានត្រឹមត្រូវ។ មិនត្រឹមតែប៉ុណ្ណោះ កិច្ចប្រជុំនេះក៏ពាក់ព័ន្ធនឹងគ្រួសារកីឡា E-Sports អន្តរជាតិឲ្យពិភាក្សាគ្នាជុំវិញសក្តានុពលកីឡាអេឡិចត្រូនិកនេះ។ លើសពីនេះទៀត កិច្ចប្រជុំកំពូលនឹងប្រជុំដោយសហព័ន្ធកីឡា E-Sports ជាតិទាំងអស់នៅជុំវិញពិភពលោកដែលជាសមាជិកនៃសហព័ន្ធកីឡា អេឡិចត្រូនិកអន្តរជាតិដើម្បីបានបង្ហាញនូវសកម្មភាពក្នុងការ ប្រតិបត្តិតាមបណ្តាលប្រទេសនីមួយៗ […]
-
E-Sports អន្តរជាតិចាប់ដៃគូជាមួយ Alisports កំណត់គោលដៅសំខាន់៣
សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ (IeSF) បានប្រកាសចាប់ដៃគូជាផ្លូវការជាមួយស្ថាប័នកីឡា Alibaba Sports Group ហៅកាត់ Alisports ដែលព្រឹត្តិការណ៍នេះបានរៀបចំឡើងកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦។ ស្ថាប័ន Alisports នុង IeSF បានជួបគ្នាជាលើកដំបូងកាលពីដើមឆ្នាំនេះនៅទីក្រុងប៉េកាំងប្រទេសចិនហើយក៏មានការទំនាក់ទំនងគ្នារហូតឈានដល់សហការគ្នាជាដៃ បន្ទាប់ពីមានឆន្ទៈរួមគ្នា។ លោក Zhang ជា CEO របស់ Alisports (ឆ្វេងទី២) និងលោក Jun, Byung-Hun ប្រធាន IeSF (ស្តាំទី២) ក្នុងពិធីចុះហត្ថលេខានេះ អង្គភាពទាំងពីរបានហៅកិច្ចសហការនេះថាជា «ដៃគូយុទ្ធសាស្ត្រផ្តាច់មុខ»ដែលបង្កប់ដោយគោលបំណងសំខាន់រួមគ្នា៣។ ទី១៖ ភាគីទាំងពីរចង់មានកម្មវិធីប្រកួតមួយដែលអត្តពលិក e-Sports ទាំងស្ម័គ្រចិត្ត និងអាជីពអាចចូលរួមប្រកួតបាន។ ចំណុចនេះមានន័យថា IeSF គាំទ្រពេញទំហឹងចំពោះគំនិតផ្តួចផ្តើមព្រឹត្តិការណ៍ប្រកួត WESG Game Series។ ទី២៖ ភាគីទាំងពីរនឹងធ្វើការរួមគ្នាដើម្បីជំរុញកីឡា E-Sports ឲ្យគេទទួលស្គាល់ជាកីឡាមួយប្រភេទទូទាំងពិភពលោក និងទី៣៖ ភាគីទាំងពីរនឹងបង្កើត IP តែមួយ។ សហព័ន្ធ IeSF […]
-
ចិនទទួលរៀបចំកិច្ចប្រជុំ E-Sports កំពូលជាសកល ខណៈកម្ពុជាក៏ត្រូវចូលរួម
សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ (IeSF) និង World Cyber Arena នឹងរៀបចំកិច្ចប្រជុំកំពូលស្តីពីកីឡាអេឡិចត្រូនិកសកល (2016 Global e-Sports Executive Summit) នៅទីក្រុងស៊ាងហៃ ប្រទេសចិនចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែកក្កដានេះដែលមានទាំងការតាំងពិព័រណ៍ឧស្សាហកម្មឌីជីថលផងដែរ។ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាក៏ត្រូវចូលរួមក្នុងព្រឹត្តិការណ៍ធំជាសកលនេះដែរ។ កិច្ចប្រជុំកាលពីឆ្នាំ២០១៥ គោលបំណងសំខាន់នៃកិច្ចប្រជុំកំពូលនេះគឺដើម្បីចែករំលែកគំនិតគ្នាទៅវិញទៅមកជុំវិញឧស្សាហកម្ម E-Sports ផ្សេងគ្នាដល់ដៃគូពាក់ព័ន្ធនានាបានយល់ពីការរីកចម្រើនទូទាំងពិភពលោក ព្រមទាំងដាក់ទៅទិសដៅអភិវឌ្ឍឲ្យបានត្រឹមត្រូវ។ មិនត្រឹមតែប៉ុណ្ណោះ កិច្ចប្រជុំនេះក៏ពាក់ព័ន្ធនឹងគ្រួសារកីឡា E-Sports អន្តរជាតិឲ្យពិភាក្សាគ្នាជុំវិញសក្តានុពលកីឡាអេឡិចត្រូនិកនេះ។ កិច្ចប្រជុំកំពូលនឹងប្រជុំដោយសហព័ន្ធកីឡា E-Sports ជាតិទាំងអស់នៅជុំវិញពិភពលោកដែលជាសមាជិកនៃសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិដើម្បីបានបង្ហាញនូវសកម្មភាពក្នុងការប្រតិបត្តិតាមបណ្តាលប្រទេសនីមួយៗ និងក្រុមហ៊ុនអេឡិចត្រូនិកនានាក៏បង្ហាញពីអាជីវកម្មរបស់ខ្លូន ព្រមទាំងអត្តពលិក E-Sports ល្បីៗជុំវិញពិភពលោក។ សហព័នុ្ធកីឡាអេឡិចត្រូនិកអន្តរជាតិរំពឹងថា កិច្ចប្រជុំកំពូលនេះជាឱកាសដ៏អស្ចារ្យបំផុតសម្រាប់ស្ថាប័នទាំងអស់ដែលពាក់ព័ន្ធនឹងកីឡាអេឡិចត្រូនិក និងវិស័យបច្ចេកវិទ្យាដើម្បីផ្លាស់ប្តូរ និងចែករំលែកគ្នាទៅវិញទៅមកឈានឆ្ពោះទៅរកការអភិវឌ្ឍឧស្សាហកម្ម E-Sports កាន់តែខ្លាំង។ លោក Alex Lim អគ្គលេខាធិការនៃសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិបានលើកឡើងថា ៖«យើងសង្ឃឹមថា គ្រប់ភាគីទាំងអស់នឹងចែករំលែកចក្ខុវិស័យដូចគ្នាក្នុងកិច្ចប្រជុំកំពូល និងតាំងពិរពណ៌ E-Sports សកលនេះដើម្បីការអភិវឌ្ឍវិស័យ E-Sports កាន់តែខ្លាំងនាពេលអនាគត»។ […]
-
ប្រមុខ EFC និង អគ្គលេខាធិការ NOCC សាទរចំពោះរុស្ស៊ីចាត់ទុក E-Sports ជាកីឡាផ្លូវការ
លោក ជី សិលា ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) និងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានសម្តែងភាពសប្បាយរីករយដែលប្រទេសរុស្ស៊ីបានប្រកាសថា E-Sports ជាកីឡាពិតប្រាកដមួយ។ ឯកឧត្តម វ៉ាត់ ចំរើន ទាំងឯកឧត្តម វ៉ាត់ ចំរើន និងលោក ជី សិលា យល់ឃើញថា នេះជាផលចំណេញដល់ប្រទេសកម្ពុជា និងប្រទេសផ្សេងៗក្នុងផ្នែកកីឡា E-Sports។ ការប្រកាសជាផ្លូវការដែលចាត់ទុក E-Sports ជាកីឡាពិតប្រាកដរបស់រុស្ស៊ីនេះគឺស្របពេលដែលប្រទេសមួយនេះកំពុងត្រៀមខ្លួនរៀបចំធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ២០២០។ លោក ជី សិលា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានបង្ហាញផ្លូវដល់សហព័ន្ធកីឡា អេឡិចត្រូនិកអន្តរជាតិ (International eSports Federation)សម្រាប់ដំណើរឆ្ពោះទៅរកការដាក់បញ្ចូល eSports ចូលទៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនាពេលអនាគត៕ សូមទស្សនាចំណាប់អារម្មណ៍របស់ លោក ជី សិលា និង ឯកឧត្តម វ៉ាត់ ចំរើន
-
EFC’s Statement
សេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ស្តីពីការវិវត្តរបស់សហព័ន្ធ E-Sports កម្ពុជា និងអន្តរជាតិ សកម្មភាពធ្វើសន្និសីទកន្លងមក សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) សូមប្រកាសដល់កីឡាករអេឡិចត្រូនិកកម្ពុជា សមាជិក និងសាធារណជនឲ្យបានជ្រាប់ស្តីពីសកម្មភាពរបស់សហព័ន្ធ E-Sports នៅកម្ពុជា និងការវិវត្តរបស់ E-Sports អន្តរជាតិ។ ១- ថ្ងៃទី១៣ដល់១៥ ខែមករា ឆ្នាំ២០១៦ សហព័ន្ធបានបញ្ជូនក្រុមកីឡាអេឡិចត្រូនិកកម្ពុជាទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកប្រចាំតំបន់អាស៊ី Matic 2016 នៅប្រទេសឥណ្ឌូណេស៊ីដែលមានប្រទេសចូលរួមចំនួន៦គឺម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ចិន កម្ពុជា ថៃ ម៉ាឡេស៊ី និងសិង្ហបុរី។ បើគិតជាក្រុមវិញមាន១៦ក្រុមគឺប្រទេសកម្ពុជាមាន២ក្រុម, ថៃមាន៣ក្រុម, ម៉ាឡេស៊ីមាន២ក្រុម, សិង្ហបុរីមាន២ក្រុម, ចិនមាន២ក្រុម និងម្ចាស់ផ្ទះឥណ្ឌូណេស៊ី៥ក្រុម។ ជាលទ្ធផល ក្រុម E-Sports កម្ពុជាទទួលបានជើងឯករងដោយទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់១ម៉ឺនដុល្លារ។ ២- ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ សហព័ន្ធបានរៀបចំធ្វើសិក្ខាសាលាស្តីពី«កីឡា E-Sports» ដើម្បីបកស្រាយដល់មហាជនឲ្យយល់ច្បាស់ពីអ្វីដែលហៅថា កីឡា E-Sports […]
-
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Badawi ប្រគល់រង្វាន់Asean E-sports 2016
ការប្រកួតកីឡាអេឡិចត្រូនិកក្របខណ្ឌអាស៊ាន Asean Games for E-sports 2016 បានបញ្ចប់ហើយកាលពីម្សិលមិញដោយពិធីបិទវគ្គត្រូវបានអញ្ជើញជាអធិបតីដោយអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកTun Abdullah Ahmad Badawi។ លទ្ធផលនៃការប្រកួត Asean Games for E-sports 2016 ចំណាត់ថ្នាក់លេខ១បានទៅប្រទេសថៃ លេខ២បានទៅប្រទេសម្ចាស់ផ្ទះម៉ាឡេស៊ី និងលេខ៣បានទៅប្រទេសហ្វីលីពីន។ ចំពោះក្រុម E-Sports កម្ពុជាវិញឆ្លងកាត៥ប្រកួត ឈ្នះ២ និងចាញ់៣ បានស្ថិតនៅក្នុងចំណោមលំដាប់កំពូលទាំង៨ដែលក៏ទទួលបានប្រាក់រង្វាន់ខ្លះដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះលោក Tun Abdullah Ahmad Badawi អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានចូលរួមជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ និងប្រាក់រង្វាន់ដល់ក្រុមជ័យជម្នះ ក្នុងនោះមានទាំងក្រុមកម្ពុជាផងដែរ។ ការប្រកួតក្នុងពានរង្វាន់ខាងលើនេះដែរ គឺលើវិញ្ញាសា Dota 2 ដែលការប្រកួតចាប់ផ្ដើមឡើងនៅចាប់ពីថ្ងៃទី២៧ ដល់៣០ខែឧសភា ឆ្នាំ២០១៦នេះ។ ប្រទេសដែលចុះឈ្មោះចូលរួមការប្រកួត Asean Games for E-sports 2016 នេះ រួមមានម៉ាឡេស៊ីដែលជាម្ចាស់ផ្ទះ សិង្ហបុរី […]
-
លទ្ធផល E-Sports កម្ពុជាប្រកួតនៅម៉ាឡេស៊ី ឈ្នះ២ ចាញ់៣
ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា (E-Sports )បានបញ្ចប់ការប្រកួតកីឡាអេឡិចត្រូនិកក្របខណ្ឌអាស៊ានពានរង្វាន់ Asean Games for E-sports 2016 នៅប្រទេសម៉ាឡេស៊ីហើយដោយទទួលបានជ័យជម្នះ២ប្រកួត និងបរាជ័យ៣ប្រកួត ហើយបានស្ថិតនៅក្នុងចំណោមក្រុមលំដាប់ទាំង៨។ លទ្ធផលទាំង៥ប្រកួតរបស់កម្ពុជាសម្រាប់ថ្ងៃសៅរ៍ ទី២៨ ឧសភា ២០១៦នេះ ម៉ោង១១ព្រឹក ៖ កម្ពុជា ចាញ់ Champin Malaysia Open (ម៉ាឡេស៊ី) ម៉ោង១២ត្រង ៖ កម្ពុជា ចាញ់ RRQ (ឥណ្ឌូណេស៊ី) ម៉ោង២រសៀល ៖ កម្ពុជា ឈ្នះ Runer Up Universisty Open (ម៉ាឡេស៊ី) ម៉ោង៤រសៀល ៖ កម្ពុជា ចាញ់ SIG Trust (សិង្ហបុរី) ម៉ោង៥:៣០រសៀល ៖ កម្ពុជា ឈ្នះ Kingdom (ថៃ) តាមការបញ្ជាក់ពីលោក […]
-
E-Sports កម្ពុជាទៅប្រកួត Asean Games for E-Sports នៅម៉ាឡេស៊ី ព្រឹកនេះ
ក្រុម E-Sports កម្ពុជា (កីឡាអេឡិចត្រូនិកកម្ពុជា) បានចេញដំណើរទៅប្រទេសម៉ាឡេស៊ីកាលពីព្រឹកមិញនេះ ដើម្បីចូលរួមការប្រកួតពានរង្វាន់ Asean Games for E-sports 2016 ទីនោះ ដែលមានប្រទេសចូលរួម៧ប្រទេស។ ក្រុម E-sports កម្ពុជា ការប្រកួតក្នុងពានរង្វាន់ខាងលើនេះដែរ គឺលើវិញ្ញាសា Dota 2 ដែលការប្រកួតចាប់ផ្ដើមឡើងនៅចាប់ពីថ្ងៃទី២៧ ដល់៣០ខែឧសភា ឆ្នាំ២០១៦នេះ។ ប្រទេសដែលចុះឈ្មោះចូលរួមការប្រកួត Asean Games for E-sports 2016 នេះ រួមមានម៉ាឡេស៊ីដែលជាម្ចាស់ផ្ទះ សិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ វៀតណាម និងកម្ពុជា។ សម្រាប់ក្រុមកីឡាអេឡិចត្រូនិកកម្ពុជាដែលចេញដំណើរកាលព្រឹកម៉ោង៧មានលោក លន់ សាមឌី អគ្គលេខាធិការនៃសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា លោក វាន់ សំបូរ សមាជិក និងកីឡាករ៥នាក់។ កីឡា E-Sports កម្ពុជា កំពុងតែរីកលូតលាស់យ៉ាងលឿន ដោយបានបញ្ជូនកីឡាករជាច្រើនចេញទៅក្រៅប្រទេសដើម្បីប្រកួតប្រជែងជាមួយប្រទេសផ្សេងៗទៀត […]
-
E-Sports កម្ពុជាធ្វើសិក្ខាសាលាបកស្រាយឱ្យច្បាស់ពីកីឡារបស់ខ្លួន
ដោយមានការយល់ច្រឡំច្រើនពីកីឡា E-sport ពីសំណាក់មហាជនទូទៅ កាលពីម្សិលមិញនេះសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានធ្វើសិក្ខាសាលាបកស្រាយឱ្យកាន់តែច្បាស់ហើយកាលពីម្សិលមិញនេះ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីអ្នកសារព័ត៌មានពីគ្រប់ស្ថាប័ន។ ពិធីសិក្ខាសាលា លោក ជី សិលា ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានបញ្ជាក់ថា E-sports ជាប្រភេទកីឡាបច្ចេកវិទ្យាទាន់សម័យមួយ ដែលជួយខាងស្មារតីរបស់យុវជន ក៏ដូចជាអាចធ្វើឱ្យពួកគេចេះសហការគ្នាផងដែរ។ វាមិនដូចអ្វីដែលមហាជនគិត និងយល់ច្រឡំថា វាជាល្បែងស៊ីសងនោះទេ ព្រោះកីឡាមួយនេះមានច្បាប់ក្បួនត្រឹមត្រូវ ដែលអាចឱ្យអ្នកលេងមានគំនិតច្នៃប្រឌិតនិងភាពវ័យឆ្លាត។ លោក ជី សិលា ទន្ទឹមគ្នានេះដែរឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានលើកលើកដែរថាកីឡា E-sports មានតាំងពីយូរមកហើយនៅតាមបណ្ដាប្រទេសជឿនលឿន ព្រោះវាជាកីឡាដែលតម្រូវឱ្យកីឡាករម្នាក់ៗចេះប្រើកុំព្យូទ័រឱ្យស្ទាត់ជំនាញ។ ខណៈដែលកម្ពុជាវិញ ទើបតែមានប្រភេទកីឡាមួយនេះប៉ុន្មានឆ្នាំនេះនោះទេ ប៉ុន្តែកម្ពុជាអាចមានកីឡាករល្អៗអាចប្រជែងជាមួយប្រទេសដទៃបាន ហើយបានលទ្ធផលល្អថែមទៀត។ ដូច្នេះសូមមហាជនទូទៅ កុំយល់ច្រឡំថាវាជាល្បែងស៊ីសងអី ព្រោះកីឡានេះក៏អាចធ្វើឱ្យប្រទេសដទៃស្គាល់កម្ពុជាច្បាស់ផងដែរ។ ឯកឧត្ដម វ៉ាត់ ចំរើន សិក្ខាសាលាកាលពីម្សិលមិញនេះ ក្រៅពីគោលដៅបកស្រាយការយល់ច្រឡំនេះហើយ សហព័ន្ធក៏បានលើកផែនការមួយចំនួនទៀត រួមមានត្រៀមខ្លួនរៀបចំការប្រកួតជើងឯកជាតិប្រចាំឆ្នាំ២០១៦ និងរៀបចំឲ្យក្រុមជើងឯក និងជើងឯកត្រៀមខ្លួនកាន់តែល្អសម្រាប់ចូលរួមការប្រកួតលក្ខណៈអន្តរជាតិនានា នៅឆ្នាំ២០១៦នេះ៕ […]
-
IQ ជាក្រុមខ្លាំង Dota 2 តំណាងកម្ពុជាទៅប្រកួតនៅម៉ាឡេស៊ី
ការប្រកួតជ្រើសរើសក្រុមខ្លាំងលើវិញ្ញាសាកីឡាអេឡិចត្រូនិក Dota 2 តំណាងឲ្យកម្ពុជាដើម្បីចូលរួមប្រកួតក្នុងកម្មវិធី ASEAN Games for eSports 2016 នៅប្រទេសម៉ាឡេស៊ីបានបញ្ចប់ហើយដោយបានទៅក្រុម IQ។ ក្រុម IQ ការប្រកួតដែលបញ្ចប់ទៅកាលពីម្សិលមិញ ក្រុម IQ បានយកឈ្នះក្រុម Sky ដោយលទ្ធផល ២-០។ ការប្រកួតនេះមានក្រុមចូលរួមតែ២ក្រុមប៉ុណ្ណោះដោយសារតម្រូវឲ្យ ក្រុមដែលចូលរួមត្រូវមានលិខិតឆ្លងដែនជាចាំបាច់។ ការប្រកួតនេះមានការចូលរួមឧបត្ថម្ភពីហាងអ៊ីនធឺណេត Emipre ផងដែរ។ ក្រុម IQ នឹងតំណាងឲ្យប្រទេសកម្ពុជាសម្រាប់ប្រភេទកីឡាអេឡិចត្រូនិកដើម្បី ធ្វើដំណើរទៅចូលរួមប្រកួតពានរង្វាន់កីឡា E-Sports អន្តរជាតិនៅប្រទេសម៉ាឡេសីដែលមានឈ្មោះថា ASEAN Games for eSports 2016។ ព្រឹត្តិការណ៍អន្តរជាតិនេះមានប្រទេសចូលរួមចំនួន៧គឺផ្ទះម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ វៀតណាម និងកម្ពុជា ដែលនឹងប្រកួតនៅថ្ងៃទី២៨-២៩ ខែឧសភា ខាងមុខនេះ៕ សកម្មភាពពេលប្រកួត អត្ថបទ៖ ជាន ចាន់រ៉ា
-
ការប្រកួត DOTA2 របស់ស្វែងរកក្រុមខ្លាំងទៅម៉ាឡេស៊ី
E-Sport Federation Cambodia បានបង្កើតការប្រកួតស្វែងរកជើងខ្លាំង DOTA2 លើដំបូងបង្អស់របស់ខ្លួនដើម្បីទៅចូលរួមប្រកួតថ្នាក់អន្តរជាតិជាមួយនឹងក្រុមជើងខ្លាំងដ៏ទៃទៀតនៅក្នុងតំបន់ Asean នៃព្រឹត្តិការ ASEAN Games for eSports 2016។ រាល់អ្នកចុះឈ្មោះទាំងអស់ត្រូវមានលិខិតឆ្លងដែន(PASSPORT) ហើយថ្ងៃផុតកំណត់របស់លិខិតឆ្លងដែន(PASSPORT) នោះត្រូវមានរយៈពេលលើសពី៦ខែជាដាច់ខាត។ រង្វាន់ អ្នកប្រកួតដែលឈ្នះជើងឯក Tournament EFC នឹងមានឪកាសបានទៅប្រទេសម៉ាឡេស៊ីប្រកួតក្នុងព្រឹត្តិការ ASEAN Games for eSports 2016 លើសពីនេះទៅទៀតក្រុមជើងឯកទទួលបានការឧបត្ថម្ភនូវថ្លៃធ្វើដំណើរស្នាក់នៅនឹងអាហារសំរាប់ទៅប្រកួតនៅម៉ាឡេស៊ី។ ការចុះឈ្មោះ ១) ការចុះឈ្មោះនឹងចាប់ផ្នើមនៅថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៦ ដល់ ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៦។ ២) សូមទំនាក់ទំនងមកលេខទូរស័ព្ទ ០៨៩ ៧៧៧ ៦៩៤ / ០៨៩ ៧៧៧ ៦៩៣ ដើម្បីចុះឈ្មោះ។ ៣) អ្នករៀបចំការប្រកួតនឹងត្រូវត្រួតពិនិត្យទៅលើក្រុមនិមួយៗដើម្បីឲ្យមានលក្ខណៈត្រឹមត្រូវទៅតាមលក្ខខណ្ឌនៃការចុះឈ្មោះ។ ៤) ថ្ងៃប្រកួតនឹងចាប់ផ្ដើមនៅថ្ងៃទី១៨ […]
-
E-Sports កម្ពុជាបានចូលរួមមហាគ្រួសារកីឡាកម្ពុជារៀបចំដោយសម្តេច
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sports) មានកិត្តិយសដែលបានចូលរួមក្នុងពិធីទទួលទានអាហារគ្រួសារកីឡា កម្ពុជាដែលរៀបចំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅកោះពេជ្រកាលពីយប់ មិញ។ ក្នុងពិធីមហាគ្រួសារកីឡាកម្ពុជាលើកទី១នេះមានអត្តពលិកសរុប ចំនួន៣៤០០នាក់មកពីសហព័ន្ធកីឡា និងអង្គភាពកីឡាទូទាំងប្រទេសកម្ពុជាដូចជា សហព័ន្ធអត្តពលិកម្ម ហែលទឹក តេក្វាន់ដូ បាល់ទាត់ កូនឃ្លីលើតុ បាល់ឱប កីឡាហោះហើរ បាល់បោះ បាល់ទះ កាយសម្ពន្ធ តេក្វាន់ដូ ITF កីឡាជិះស្គី បាញ់កាំភ្លើង ទ្រីយ៉ាថ្លុង ប្រដាល់ ប៉េតង់ បេស្ប៉ល់ អុក យូដូ ជិះសេះ ហុកគី ល្បុក្កតោ វ៉ូស៊ូ ទាញព្រ័ត្រ វ៉ូវីណាម តុងហ្គីលម៉ូដូ បញ្ចសីលា មន្ត្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សីប៉ាក់តាក្រ កីឡារាំ កាំប៉ូ ហាប់គីដូ យានយន្ត ការ៉ាតេដូ កីឡាអេឡិចត្រូនិកកម្ពុជា គុនខ្មែរអន្តរជាតិ កីឡាឡើងភ្នំ ប៉ារ៉ាឡាំពិក ស្បេស្យាល់ ក្រុមកីឡាក្រសួងមហាផ្ទៃ កីឡាខេមរភូមិន្ទ […]
-
សហព័ន្ធ E-Sports កម្ពុជាបើកកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាអំពី E-Sports
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានរៀបចំកិច្ចប្រជុំមួយនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះដើម្បីត្រៀមរៀបចំសិក្ខាសាលាស្តីអំពី E-Sports នៅកម្ពុជា និងផែនការមួយចំនួនរបស់សហព័ន្ធប្រចាំឆ្នាំ២០១៦។ ឯកឧត្តម ជា ច័ន្ទបរិបូណ៌ កិច្ចប្រជុំនេះចូលរួមជាអធិបតីដោយលោក ជី សិលា ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងឯកឧត្តម ជា ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានទី១របស់សហព័ន្ធ ព្រមទាំងអគ្គលេខាធិការ អគ្គលេខាធិការរង និងសមាជិកប្រតិបត្តិ។ ក្នុង ប្រជុំនេះ ឯកឧត្តម ជា ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានទី១របស់សហព័ន្ធបានឲ្យដឹងថា ដោយសារបញ្ហាប្រឈម និងការយល់ច្រឡំមួយចំនួនពីសាធារណជនចំពោះកីឡាអេឡិចត្រូនិក ឬ E-Sports នៅកម្ពុជាដែលមិនទាន់យល់ច្បាស់ពីអ្វីទៅដែលហៅថា E-Sports។ ដូច្នេះសំខាន់ណាស់ដែលសហព័ន្ធត្រូវរៀបចំសិក្ខាសាលាឡើងក្នុង គោលបំណងពន្យល់ដល់អ្នកដែលពាក់ព័ន្ធ ក៏ដូចជាមហាជនបានយល់កីឡាប្រភេទនេះ និងកុំឲ្យយល់ច្រឡំតទៅទៀត។ លោក ជី សិលា ក្រៅពីគោលបំណងសំខាន់នៃការត្រៀមខ្លួនរៀបចំសិក្ខាសាលានេះ សហព័ន្ធក៏បានលើកផែនការមួយចំនួនទៀតដូចជាត្រៀមខ្លួនរៀបចំ ការប្រកួតជើងឯកជាតិប្រចាំឆ្នាំ២០១៦កាន់តែល្អ និងរៀបចំឲ្យក្រុមជើងឯក និងជើងឯកត្រៀមខ្លួនកាន់តែល្អសម្រាប់ចូលរួមការប្រកួតលក្ខណៈ អន្តរជាតិនាដើមឆ្នាំ២០១៦។ […]
-
រកឃើញជើងឯក E-Sports ពិភពលោកហើយម្សិលមិញ
ការប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯកពិភពលោកប្រចាំឆ្នាំ២០១៥បានរកឃើញហើយ បន្ទាប់ពីធ្វើការប្រកួតអស់រយៈពេលពីរថ្ងៃនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងកាលពីចុងសប្តាហ៍នេះ។ លោក លន់ សាមឌី អគ្គលេខាធិការនៃសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាដែលបានចូលរួមក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ និងព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោកបានឲ្យដឹងថា សម្រាប់វិញ្ញាសា League of Legends ជើងឯកបានទៅក្រុមម្ចាស់ផ្ទះកូរ៉េខាងត្បូង លេខ២បានទៅក្រុមមកពីប្រទេសចិន និងក្រុមលេខ៣បានទៅក្រុមមកពីប្រទេសស៊ែប។ ចំពោះវិញ្ញាសា StarCraft ជើងឯកបានទៅកីឡាករមកពីប្រទេសហ្វាំងឡង់ លេខ២បានទៅកីឡាករមកពីប្រទេសចិន និងលេខ៣បានទៅកីឡាករមកពីប្រទេសហ្វីលីពីន ហើយវិញ្ញាសា Heathstone ជើង ឯកបានទៅកីឡាករមកពីប្រទេសស៊ែប លេខ២បានទៅកីឡាករមកពីប្រទេសថៃ និងលេខ៣បានទៅកីឡាករមកពីប្រទេសរ៉ូម៉ានី។ វិញ្ញាសា League of Legends ប្រកួតជាក្រុមមានសមាជិក៥នាក់ ក្រុមលេខ១ទទួល ១០,០០០,០០០ វ៉ុន (៨៥៧១ដុល្លារអាមេរិក) ក្រុមលេខ២ទទួលបាន៦,០០០,០០០ វ៉ុន (៥១៤០ដុល្លារអាមេរិក) ក្រុមលេខ៣ទទួលបាន ៤,០០០,០០០ វ៉ុន (១៧១២ដុល្លារអាមេរិក)។ វិញ្ញាសា StarCraft ប្រកួតជាឯកត្តជន លេខ១ទទួលបាន២,០០០,០០០ វ៉ុន (១៧១៣ដុល្លារអាមេរិក) លេខ២ទទួលបាន ១,២០០,០០០ (១០២៧ដុល្លារអាមេរិក) […]
-
រកឃើញជើងឯក E-Sports ពិភពលោកហើយម្សិលមិញ
ការប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯកពិភពលោកប្រចាំឆ្នាំ២០១៥បានរកឃើញហើយ បន្ទាប់ពីធ្វើការប្រកួតអស់រយៈពេលពីរថ្ងៃនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងកាលពីចុងសប្តាហ៍នេះ។ លោក លន់ សាមឌី អគ្គលេខាធិការនៃសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាដែលបានចូលរួមក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ និងព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោកបានឲ្យដឹងថា សម្រាប់វិញ្ញាសា League of Legends ជើងឯកបានទៅក្រុមម្ចាស់ផ្ទះកូរ៉េខាងត្បូង លេខ២បានទៅក្រុមមកពីប្រទេសចិន និងក្រុមលេខ៣បានទៅក្រុមមកពីប្រទេសស៊ែប។ ចំពោះវិញ្ញាសា StarCraft ជើងឯកបានទៅកីឡាករមកពីប្រទេសហ្វាំងឡង់ លេខ២បានទៅកីឡាករមកពីប្រទេសចិន និងលេខ៣បានទៅកីឡាករមកពីប្រទេសហ្វីលីពីន ហើយវិញ្ញាសា Heathstone ជើង ឯកបានទៅកីឡាករមកពីប្រទេសស៊ែប លេខ២បានទៅកីឡាករមកពីប្រទេសថៃ និងលេខ៣បានទៅកីឡាករមកពីប្រទេសរ៉ូម៉ានី។ វិញ្ញាសា League of Legends ប្រកួតជាក្រុមមានសមាជិក៥នាក់ ក្រុមលេខ១ទទួល ១០,០០០,០០០ វ៉ុន (៨៥៧១ដុល្លារអាមេរិក) ក្រុមលេខ២ទទួលបាន៦,០០០,០០០ វ៉ុន (៥១៤០ដុល្លារអាមេរិក) ក្រុមលេខ៣ទទួលបាន ៤,០០០,០០០ វ៉ុន (១៧១២ដុល្លារអាមេរិក)។ វិញ្ញាសា StarCraft ប្រកួតជាឯកត្តជន លេខ១ទទួលបាន២,០០០,០០០ វ៉ុន (១៧១៣ដុល្លារអាមេរិក) លេខ២ទទួលបាន ១,២០០,០០០ (១០២៧ដុល្លារអាមេរិក) […]
-
ការប្រកួត E-Sport រកឃើញ៤ក្រុមនៅភ្នំពេញទៅវគ្គផ្តាច់ព្រ័ត្រនៅបុណ្យសមុទ្រ
តំបន់ទី៥គឺរាជធានីភ្នំពេញដែលជាភូមិកណ្តាលបានស្វែងរកឃើញក្រុមចំនួន៤សម្រាប់ឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃយុទ្ធនាការប្រកួតជ្រើសរើសជើងឯកកីឡាអេឡិចត្រូនិកថ្នាក់ជាតិប្រចាំឆ្នាំ២០១៥របស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។ ក្រុម Five Military ភូមិភាគរាជធានីភ្នំពេញមានក្រុមអ្នកលេងកីឡាអេឡិចត្រូនិករាប់រយក្រុមបានចុះឈ្មោះចូលរួមប្រកួតជម្រុះស្វែងក្រុមខ្លាំងចំនួន៨។ ក្រោយប្រកួតជម្រុះអស់រយៈពេលច្រើនថ្ងៃពោលគិតចាប់ពីថ្ងៃទី១៦ដល់ទី២១ ខែវិច្ឆិកាកន្លងទៅនេះ ក្រុមខ្លាំងទាំង៨ត្រូវបានរកឃើញ និងបែងចែកជាពីរពូលសម្រាប់ប្រកួតសន្សំពិន្ទុ។ ពូល A មានក្រុម Vfriend, Immortal, Noescape និង Revenger ហើយឆ្លងកាត់ប្រកួតសន្សំពិន្ទុ៣លើកក្នុងពូល ក្រុម Vfriend និង Immortal មាន៦ពិន្ទុដូចគ្នា បន្ទាប់ពីឈ្នះ២ប្រកួត និងចាញ់១ប្រកួត។ ចំណែកពូល B មានក្រុម Zers, Five Military, The Hell Gate និង Five Varrior ហើយឆ្លងកាត់ប្រកួតសន្សំពិន្ទុ៣លើកក្នុងពូល ក្រុម Zers និង Five Military មាន៦ពិន្ទុដូចគ្នា ក្រោយឈ្នះ២ប្រកួត និងចាញ់១ប្រកួត។ ដូច្នេះក្រុម៤គឺ Vfriend, Immortal, Zers និង Five […]
-
E-Sports ថ្នាក់ជាតិរកឃើញក្រុមខ្លាំងប្រចាំតំបន់ទី៣ និងទី៤ហើយ
សហព័ន្ធកីឡាអេឡិត្រូនិកកម្ពុជាបានរកឃើញក្រុមខ្លាំងចំនួន៦ប្រចាំតំបន់ទី៣ និងទី៤ ហើយសម្រាប់ការប្រកួតកីឡាអេឡិចត្រូនិកថ្នាក់ជាតិប្រចាំឆ្នាំ២០១៥ បន្ទាប់ពីបញ្ចប់ការប្រកួតនៅតំបន់ទី៤កាលពីថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកាកន្លងទៅនេះ។ ក្រុមខ្លាំងទាំង៦មានសិទ្ធិទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅក្នុងពិធីបុណ្យសមុទ្រនាខែធ្នូ ឆ្នាំ២០១៥ខាងមុខនេះនៅខេត្តកំពត។ ក្រុម NeverCare ការប្រកួតជម្រុះស្វែងរកក្រុមខ្លាំងប្រចាំតំបន់ទី៤ដែលមានខេត្តចំនួន៥គឺ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កំពង់ឆ្នាំង និងពោធិ៍សាត់ ពីថ្ងៃទី៩ វិច្ឆិកា ដល់ ទី១៤ វិច្ឆិកាដែលមានក្រុមចូលរួមប្រកួតជាច្រើន។ ជាលទ្ធផលក្រុម NeverCare មកពីខេត្តកំពង់ឆ្នាំង ក្រុមWill Show U មកពីខេត្តបាត់ដំបង និងក្រុម G-Mission ក៏មកពីខេត្តបន្ទាយមានជ័យបានទៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ NeverCare បានយកឈ្នះ Naga Five ដោយលទ្ធផល ៥-០, Will Show U បានយកឈ្នះ G-Mission ដោយលទ្ធផល ៥-៣។ ដោយសារតំបន់ទី៤នេះមានក្រុមចូលរួមច្រើន និងត្រូវយក៣ក្រុមដើម្បីបំពេញ១៦ក្រុមវគ្គផ្តាច់ព្រ័ត្រនៅបុណ្យសមុទ្រ ដូច្នេះក្រុមចាញ់គឺ G-Mission និង Naga Five ត្រូវប្រកួតគ្នាដើម្បីយកអ្នកឈ្នះមួយក្រុមទៀត […]
-
Tiger GNX និង Five_Furious តំណាងតំបន់ទី២ទៅវគ្គផ្តាច់ព្រ័ត្រ E-Sports នៅបុណ្យសមុទ្រ
បន្ទាប់ពីការប្រកួតអស់រយៈពេលជិតមួយសប្ដាហ៍កន្លងទៅ ពេលនេះរកឃើញក្រុមខ្លាំងពីរគឺ Tiger GNX និង Five_Furious មកពីខេត្តរតនគីរីទាំងពីរក្រុមដែលតំណាងតំបន់ទី២ដែលមានសិទ្ធិធ្វើដំណើរទៅប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីបុណ្យនៅខេត្តកំពតនាខែធ្នូ ខាងមុខនេះ។ ការប្រកួតជ្រើសរើសជើងឯកកីឡាអេឡិចត្រូនិកថ្នាក់ជាតិ CCC ប្រចាំឆ្នាំ២០១៥ បានរកឃើញក្រុមខ្លាំងពីរតំបន់ហើយបើគិតទាំងតំបន់ទីពីរនេះផង។ ការប្រកួតនៅតំបន់ទី២គឺធ្វើឡើងនៅខេត្តរតនគីរី មណ្ឌលគីរី ស្ទឹងត្រែង និងក្រចេះដែលមានក្រុមចូលរួមចំនួន៨ក្រុម និងបែងចែកជាពីរពូល។ ក្រុម Five Furious ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រុម Tiger GNX បានយកឈ្នះក្រុម GNX Killer ដោយលទ្ធផល ៥-២ ខណៈក្រុម Five_Furious បានយកឈ្នះក្រុម First Blood ដោយលទ្ធផល៥-០ដើម្បីសិទ្ធិធ្វើដំណើរទៅកាន់ពិធីបុណ្យសមុទ្រ។ ក្រុម Tiger GNX និង Five_Furious ត្រូវប្រកួតគ្នានៅក្នុងកម្មវិធីបុណ្យសមុទ្រដើម្បីស្វែងក្រុមណាលេខ១ទទួលបានប្រាក់រង្វាន់១៥០០ដុល្លារ និងលេខ២ទទួលបានប្រាក់រង្វាន់១០០០ដុល្លារ មុនពេលក្រុមទាំងពីរចូលរួមប្រកួតវគ្គផ្តាច់ស្វែងជយលាភីទូទាំងប្រទេស។ កាលប្រកួតនៅតំបន់ទី១ ក្រុម You Will Know និង OverCome ជាអ្នកមានសិទ្ធិទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅខេត្តកំពត។ […]
-
E-Sports ថ្នាក់ជាតិរកឃើញក្រុមខ្លាំង២ទៅប្រកួតផ្តាច់ព្រ័ត្រនៅបុណ្យសមុទ្រហើយ
ការប្រកួតជ្រើសរើសជើងឯកកីឡាអេឡិចត្រូនិកថ្នាក់ជាតិ CCC ប្រចាំឆ្នាំ២០១៥ បានស្វែងរកឃើញក្រុមខ្លាំងពីរសម្រាប់តាំងឲ្យបណ្តាខេត្តនៅតំបន់ទី១ចូលរួមការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅកម្មវិធីបុណ្យសមុទ្រក្នុងខេត្តកំពតនាខែធ្នូ ខាងមុខនេះហើយ។ ការប្រកួតជម្រើសកីឡា E-Sports នៅតំបន់ទី១បានប្រព្រឹត្តទៅចំនួន៤ខេត្តគឺខេត្តស្វាយរៀង កំពង់ចាម ព្រៃវែង និងកណ្តាលចាប់ពីថ្ងៃទី១៩ដល់ ថ្ងៃទី២៤ ខែតុលា កន្លងទៅនេះ។ ជាលទ្ធផលក្រុមពីរគឺក្រុម You Will Know មកពីខេត្តកណ្តាល និងក្រុម OverCome មកពីខេត្តស្វាយរៀងតំណែងឲ្យតំបន់ទី១ទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ។ ក្រុម You Will Know មុនឈានទៅវគ្គផ្តាច់ព្រ័ត្រនេះ ក្រុម You Will Know បានប្រកួតឈ្នះក្រុម The Fire Five មកពីខេត្តកំពង់ចាមដោយលទ្ធផល ៥-២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈក្រុម OverCome បានប្រកួតឈ្នះក្រុម Secret Hurricane មកពីខេត្តកណ្តាលដោយលទ្ធផល ៥-៤ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា។ ក្រុមទាំងពីរនេះមិនទាន់ដឹងថា ក្រុមណាជាក្រុមលេខ១ ឬលេខ២ទេ ដោយពួកគេត្រូវប្រកួតគ្នានៅក្នុងកម្មវិធីបុណ្យសមុទ្រដើម្បីស្វែងរកក្រុមលេខ១ទទួលបានប្រាក់រង្វាន់១៥០០ដុល្លារ និងក្រុមលេខ២ទទួលបាន១០០០ដុល្លារ […]
-
សហព័ន្ធ E-Sports កម្ពុជាប្រកាសការប្រកួតជើងឯកថ្នាក់ជាតិទូទាំងប្រទេស
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានប្រកាសបើកការប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯកថ្នាក់ជាតិ Cambodian Cyber Championship ប្រចាំឆ្នាំ២០១៥ ចាប់ពីថ្ងៃទី១៩ ខែតុលា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ដែលការប្រកាសនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍កន្លងទៅនេះនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ការប្រកួតជើងឯកជាតិនេះដើម្បីស្វែងរកជយលាភី២ក្រុមតំណាងឲ្យប្រទេសកម្ពុជាចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកអន្តរជាតិ MATIC 2016 ដែលកម្ពុជាជាម្ចាស់ជើងឯកឆ្នាំ២០១៥ និងត្រូវការពារតំណែងជើងឯករបស់ខ្លួន នាខែមករា ឆ្នាំ២០១៦ នៅប្រទេសឥណ្ឌូណេស៊ី។ ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ CCC 2015 ត្រូវធ្វើឡើងទូទាំងប្រទេសដែលត្រូវបានបែងចែកជា៦តំបន់។ តំបន់ទី១-ខេត្តស្វាយរៀង កំពង់ចាម ព្រៃវែង និងតាខ្មៅ ពីថ្ងៃទី១៩ តុលា ដល់ ទី២៤ តុលា។ តំបន់ទី២-ខេត្តរតនគីរី មណ្ឌលគីរី ស្ទឹងត្រែង និងក្រចេះ ពីថ្ងៃទី២៦ តុលា ដល់ ទី៣១ តុលា។ តំបន់ទី៣-ខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំ ពីថ្ងៃទី២ វិច្ឆិកា ដល់ ទី៨ វិច្ឆិកា។ តំបន់ទី៤-ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន […]
-
ទិដ្ឋភាពសន្និសីទព័ត៌មានស្តីពីជយលាភីជើងឯក MATIC
បន្ទាប់ក្រុមកីឡាអេឡិចត្រូនិកកម្ពុជាទទួលបានជោគជ័យពីការប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិMATIC 2015 (Mission Against Terror International Championships)លើកទី៤នៅប្រទេសចិនកាលពីថ្ងៃទី១៧-១៨ ខែមករាមក សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)បានរៀបចំធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ ក្រោមអធិបតីភាពឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាអគ្គលេខាធិការ NOCC និងលោក ជី សិលា ប្រធាន EFCនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ សន្និសីទសារព័ត៌មានទទួលបានការចូលទាំងអស់ពីស្ថាប័នព័ត៌មានក្នុងស្រុកដើម្បីផ្សព្វផ្សាយពីលទ្ធផលដល់សាធារណៈជន។ ខាងក្រោមជាទិដ្ឋភាពនៃសន្និសីទទាំងស្រុង៕ អត្ថបទ៖ ជាន ចាន់រ៉ា
-
ឯកឧត្តមប្រធាន NOCC សាទរជយលាភីជើងឯក MATIC របស់ក្រុមកម្ពុជា
ក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកមិញស្តីពីក្រុមកីឡា អេឡិចត្រូនិកកម្ពុជាឈ្នះជើងឯកកីឡាអេឡិចត្រូនិកអន្តរជាតិ MATIC 2015 នៅប្រទេសចិនកាលពីពេលថ្មីៗនេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានសាទរចំពោះក្រុមកីឡា E-Sports កម្ពុជាដែលនាំជ័យជម្នះ និងកិត្តិយសជួនជាតិ។ ឯកឧត្ដម វ៉ាត់ ចំរើន បានសម្តែងការអបអរសាទរចំពោះក្រុមកីឡាអេឡិចត្រូនិកកម្ពុជាដែល បានលើកទង់ជាតិកម្ពុជា និងទង់ជ័យលើឆាកអន្តរជាតិ និងនាំកិត្តិយសជួនជាតិកម្ពុជា។ ក្នុងនាមអគ្គលេខាធិការ ឯកឧត្តមបានរាយការណ៍ទៅឯកឧត្ដម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាពីលទ្ធផលគួរជាទីមោទនៈនេះ។ ឯកឧត្តមមានប្រសាសន៍ថា ៖«ខ្ញុំបានរាយការណ៍ឯកឧត្តមប្រធានពីសមិទ្ធផលនេះ ឯកឧត្តមប្រធានមានសេចក្ដីសាទរមែនទែនដែលមិននឹកស្មានថា ក្រុមកីឡាអេឡិចត្រូនិកកម្ពុជាយើងដណ្តើមបានជើងឯក និងកិត្តិយសជួនជាតិ។ ក្នុងនាមខ្ញុំតំណាងឲ្យឯកឧត្តមប្រធាន និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសូមអរគុណចំពោះលោកប្រធាន ជី សិលា ដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្ត និងធនធានដើម្បីបង្កើតសហព័ន្ធ និងបញ្ជូនក្រុមកីឡាទៅប្រកួតរហូតទទួលបានផ្លែផ្កា»។ ឯក ឧត្ដមអគ្គលេខាធិការបានជំរុញ និងលើកទឹកចិត្តឲ្យសហព័ន្ធ ព្រមទាំងកីឡាករខិតខំប្រឹងទាំងអស់គ្នាបន្ថែមទៀតដើម្បីបង្កើន សមត្ថភាព និងរក្សាភាពខ្លាំងរបស់ខ្លួនសម្រាប់ការប្រកួតនាពេលអនាគត។ ឯកឧត្ដមថា ៖«សូមឲ្យកីឡាករត្រូវខិតខំប្រឹងប្រែងស្វែងរកអ្វីដែលថ្មីបន្ថែម ទៀតស្របតាមបច្ចេកវិទ្យាទំនើប។ សម័យនេះអ្វីក៏ដោយ គេលែងដើរហើយ គេរត់ បើយើងដើរគឺយើងក្រោយគេហើយ […]
-
គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) ដឹកនាំដោយគណៈកម្មាធិការប្រតិបត្តិចំនួន៩រូប រួមមានសមាសភាពៈ – ប្រធាន ១រូប – អនុប្រធាន១រូប – អគ្គលេខាធិការ១រូប – អគ្គលេខាធិការរង១រូប – អគ្គហិរញ្ញិក១រូប – សមាជិក៤រូប – ទីប្រឹក្សាបច្ចេកទេស២រូប លោក ជី សិលា ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សមាជិកនៃគណៈកម្មាធិការប្រតិបត្តិត្រូវជ្រើសតាំងដោយការបោះឆ្នោត សម្រាប់អាណត្តិ៤ ឆ្នាំម្តង។ សមាជិកគណៈកម្មាធិការប្រតិបត្តិដែលបានបញ្ចប់អាណត្តិរបស់ខ្លួនអាចឈរ ឈ្មោះអោយគេបោះឆ្នោតសម្រាប់អាណត្តិថ្មីបាន។ ក្នុងករណីមានសមាជិកចាប់ពី៥ នាក់ឡើងទៅបានបោះបង់ការងារគណៈកម្មាធិការប្រតិបត្តិត្រូវកោះ ប្រជុំមហាសន្និបាតវិសាមញ្ញដើម្បីជ្រើសរើសមាជិកថ្មីបំពេញបន្ថែមដឹក នាំបញ្ចប់អាណត្តិ។ ប៉ុន្តែប្រសិនបើសមាជិកក្រោម៥នាក់ ការប្រជុំជ្រើសរើសសមាជិកថ្មីបំពេញបន្ថែមនឹងត្រូវធ្វើឡើងត្រឹម តែគណៈកម្មាធិការប្រតិបត្តិ និងមានសំឡេងគាំទ្រ៥០+១នៃអ្នកចូលរួម៕
-
ទិដ្ឋភាពទទួលស្វាគមន៍ម្ចាស់ជើងឯក Matic 2015 នៅប្រលានយន្តហោះ
លោកអគ្គលេខាធិការ សមាជិក និងអ្នកគាំទ្រយ៉ាងច្រើនកុះករបានទៅទទួលស្វាគមន៍យ៉ាងកត់ក្តៅចំពោះការមកដល់របស់ក្រុមកីឡាអេឡិចត្រូនិកកម្ពុជាដែលបាននាំជ័យជម្នះជូនជាតិមាតុភូមិពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកអន្តរជាតិ MATIC 2015 នៅប្រទេសចិន។ ខាងក្រោមជាទិដ្ឋភាពជាច្រើននៃការទទួលស្វាគមន៍ទាំងកណ្តាលយប់៕ អត្ថបទ៖ ជាន ចាន់រ៉ា
-
ប្រវត្តិសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ
សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ (International e-Sport Federation «IeSF»)ត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០០៨ ដោយមានសមាគមកីឡាអេឡិចត្រូនិកចំនួន៩គឺ សមាគមកីឡាអេឡិចត្រូនិកដាណឺម៉ាក កូរ៉េខាងត្បូង អាល្លឺម៉ង់ អូទ្រីស បែលហ្ស៊ិក ហុល្លង់ ស្វិស វៀតណាម និងកោះតៃវ៉ាន់ ហើយមហាសន្និបាតលើកទី១ត្រូវបានធ្វើឡើងក្នុងខែវិច្ឆិកា ឆ្នាំដដែល។ សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិមានទីស្នាក់ការកណ្តាលនៅប្រទេស កូរ៉េខាងត្បូង។ ប្រវត្តិប្រកួត មួយឆ្នាំបន្ទាប់ពីបានបង្កើត សហព័ន្ធកីឡាអេឡិចត្រូនិកបានរៀបចំការប្រកួតជាលក្ខណៈអន្តរជាតិរបស់ ខ្លួនឈ្មោះ “IeSF challenge” នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០០៩ ហើយបន្ទាប់មកការប្រកួត “IeSF Grand Finals” ក្នុងឆ្នាំ២០១០ និងព្រឹត្តិការណ៍ “IeSF World Championship” ឆ្នាំ២០១១ និងមានការប្រកួតបន្តបន្ទាប់ទៀត។ ឆ្នាំ២០១២បាន ក្លាយជាឆ្នាំដ៏សំខាន់មួយសម្រាប់កីឡាអេឡិចត្រូនិក និងសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ ខណៈព្រឹត្តិការណ៍ប្រកួត IeSF 2012 World championship មានស្ត្រីចូលរួមប្រកួតជាលើកដំបូង។ ខែ […]
-
លទ្ធផលមិនសំខាន់ ឲ្យតែរក្សាភាពខ្លាំង E-Sports អាចនឹងមានមុខនៅ Sea Game 2023
ប្រភេទវិញ្ញាសាកីឡាអេឡិចត្រូនិកអាចនឹងមានវត្តមានក្នុង ព្រឹត្តិការណ៍ប្រកួតកីឡាតំបន់អាស៊ី Sea Game 2023 ដែលកម្ពុជាជាម្ចាស់ផ្ទះខាងមុខនេះ បើសិនជាក្រុមកីឡាករ E-Sports កម្ពុជានៅតែរក្សាទម្រង់ប្រកួតល្អ ទោះជាទទួលបានលទ្ធផលបរាជ័យក៏ដោយ។ ថ្លែងក្នុងសន្និសីទស្ដីពីជ័យជម្នះមេដាយមាសជាប្រវត្តិសាស្ត្រ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិក MATIC 2015 ឯកឧត្ដម វ៉ាត់ ចំរើនបានលើកឡើងថា៖ “ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួត Sea Game គឺយើងត្រូវធ្វើឲ្យប្រជាជនសប្បាយរីករាយតាមរយៈការទទួលមេដាយមាស ឲ្យបានច្រើន ដូច្នេះប្រភេទកីឡាអេឡិចត្រូនិកអាចនឹងដាក់បញ្ចូលក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេម ២០២៣ បើសិនជាក្រុមកីឡាករ E-Sports កម្ពុជានៅតែរក្សាសមត្ថភាពប្រកួតបានល្អរហូតដល់ឆ្នាំ ២០២១ ដែលជាឆ្នាំកំណត់ប្រភេទវិញ្ញាសាសម្រាប់ព្រឹត្តិការណ៍ Sea Game»។ ឯកឧត្ដមបានបញ្ជាក់ទៀតថា លទ្ធផលប្រកួតនានានៅលើឆាកអន្តរជាតិរបស់កីឡាករ E-Sports មុនឆ្នាំ ២០២១ មកដល់មិនសូវសំខាន់ទេ ព្រោះកីឡាតែងតែមានឈ្នះមានចាញ់ហើយ តែអ្វីដែលសំខាន់នោះគឺថា ការរក្សាទម្រង់ប្រកួត និងស្មារតីប្រយុទ្ធឲ្យបានខ្លាំង។ ឯកឧត្ដមថា៖ “បើទោះជាយើងមិនអាចរក្សាតំណែងជើងឯកនេះបាននៅឆ្នាំក្រោយៗ តែព្យាយាមធ្វើយ៉ាងណារក្សាទម្រង់ប្រកួតឲ្យបានល្អ គឺចាញ់ទាំងយើងខ្លាំង អាចថាចាញ់មកពីសំណាងមិនដល់ក៏បាន ព្រោះសំណាងក៏ជាផ្នែកមួយនៃជ័យជម្នះផងដែរ។ ឯកឧត្ដមអគ្គលេខាធិការក៏បានជំរុញ និងលើកទឹកចិត្តដល់សហព័ន្ធ រួមទាំងកីឡាករឲ្យខិតខំប្រឹងប្រែងបន្តទៀត ដើម្បីអភិវឌ្ឍវិស័យកីឡា E-Sports កម្ពុជាឲ្យកាន់តែល្បី និងមានភាពរីកចម្រើនផងដែរដោយបានលើកឡើងថា៖ […]
-
ទិដ្ឋភាព ក្រុម E-Sports កម្ពុជាឈ្នះពាននៅប្រទេសចិន
សហព័ន្ធកីឡាអេឡិចត្រូនិកម្ពុជា(EFC)បានបញ្ជូនកីឡាករ៣ក្រុមទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកអន្តរជាតិ MATIC 2015 នៅប្រទេសចិនពីថ្ងៃទី១៧-១៨ នៅប្រទេសចិន។ ជាលទ្ធលកីឡាករកម្ពុជា២ក្រុមគឺ Secret ឈ្នះបានជើងឯកដោយទទួលបានប្រាក់រង្វាន់១៥ពាន់ដុល្លារ ខណៈ MD ទទួលបានចំណាត់ថ្នាក់លេខ៣៕
-
លក្ខន្តិកៈនៃសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា
អាណត្តិ ២០១៤-២០១៨ ជំពូក ១ ៖ គោលការណ៍ជាមូលដ្ឋាន ប្រការ ១ ៖ គោលបំណង សហព័ន្ធត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៤ មានឈ្មោះថា«សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា» អក្សរកាត់«ស.ក.អ.ក» អក្សរអង់គ្លេស «E-Sports Federation Cambodia (EFC)»ក្នុងគោលបំណង៖ -អភិវឌ្ឍ និងផ្សព្វផ្សាយកីឡាអេឡិចត្រូនិកទូទាំងព្រះរាជាណាចក្រកម្ពុជា -បណ្ដុះប្រាជ្ញា ស្មារតី និងភាពឆ្លាតវ៉ៃរបស់យុវវ័យ និងអត្តពលិក -តំណាងប្រទេសកម្ពុជានៅក្នុងសហព័ន្ធកីឡាអេឡិចត្រូនិករួមមានកីឡា FIFA Online, WarCraft, The Frozen Throne, AK,… និងកីឡាអាស៊ី ព្រមទាំងអន្តរជាតិ -ជំរុញ និងលើកកម្ពស់កីឡាអេឡិចត្រូនិកតាមរយៈតម្លៃនៃមនុស្សជាតិ អប់រំ វប្បធម៌ សាមគ្គី និងសន្តិភាព -អភិវឌ្ឍ និងការពារស្វ័យភាពនៃកីឡាអេឡិចត្រូនិកតាមគោលការណ៍កីឡា E-Sports អន្តរជាតិ -គាំទ្រ និងធ្វើឲ្យសុខដុមចំពោះវប្បធម៌ និងអប់រំជាមួយកីឡាអេឡិចត្រូនិក -រៀបចំការប្រកួតថ្នាក់ជាតិអន្តរជាតិ និងតំណាងជាតិទៅប្រកួតជាអន្តរជាតិដោយប្រកាន់ភ្ជាប់នូវគោលការណ៍លក្ខន្តិកៈ និងបទបញ្ញត្តិអន្តរជាតិ -សហព័ន្ធមិនប្រកាន់និន្នាការនយោបាយឋានៈ សង្គម ពូជសាសន៍ និងសាសនាឡើយ -ទីស្នាក់ការអាគារលេខ១, […]
ការប្រកួតអេឡិចត្រូនិកប្រចាំឆ្នាំនឹងចាប់ផ្តើមនូវថ្ងៃទី 12 និង 13 ខែមករា ឆ្នាំ2019 នេះហើយ ។ ដោយការប្រកួតនេះបានធ្វើឡើងអស់រយៈពេលជាច្រើនខែមកហើយ ដោយមានក្រុមចូលរួមប្រកួតជាច្រើន ប៉ុន្តែនៅសល់តែ12 ក្រុមប៉ុណ្ណោះដែលអាចឈានជើងចូលមកដល់វគ្គផ្តាច់ព្រ័ត្ត នៅក្រុងភ្នំពេញនេះ ដែលមានប្រាក់រង្វាន់សរុប ១០០លានរៀល ។ ខាងក្រោមនេះជារូបក្រុមចូលរួមប្រកួតទាំង 12ក្រុម ៖ Aggressive_Fight Enemy ShooterZ Five Military Five Shooter King Attack Klach Ey Never Care Ort Jes Klach Revenger of Emperor Succesful The Michael You Will Know តើក្រុមណាជាម្ចាស់ពានកីឡាអេឡិចត្រូនិកប្រចាំឆ្នាំនេះ និងជាក្រុមតំណាងឲ្យប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួតខ្នាតអន្តរជាតិ ?
ការទន្ទឹងរងចាំរបស់អ្នកទាំងអស់គ្នាបានមកដល់ហើយ នេះគឺជាការចាប់ក្រុមប្រកួតរបស់កម្ពុជាយើងដោយរៀបចំផ្គូរផ្គង់ដោយ Riot Games។ សម្រាប់ព័ត៍មានបន្ថែមរបស់កម្មវិធីនេះអាចចូលទៅកាន់៖ https://challonge.com/HyperplayKH ខាងក្រោមនេះគឺជាតារាងការប្រកួតសម្រាប់ការប្រកួតជម្រុះក្នុងប្រទេសកម្ពុជាយើងដោយដកស្រង់ចេញពី Hyperplay: ការជម្រុះជុំទី១ (BO1, ការប្រកួត Online) ការប្រកួត ថ្ងៃ ម៉ោង ឈ្មោះក្រុម ប្រកួត ឈ្មោះក្រុម A1 26-May-18 14:00 Trigger Stranger Vs ilose A2 15:00 Majestix Vs OMC-ViVo9 A3 15:00 AQUATIX Vs Family TZ for life A4 16:00 Cyber Storm Vs Rogue Warriors A5 16:00 GGWP Vs Young Legends A6 17:00 The StyleX Vs […]
កីឡាករទាំងអស់អាចចូលរួមការប្រកួតនេះបានដោយសេរីដោយគ្រាន់តែធ្វើការចុះឈ្មោះប្រកួតដូចខាងក្រោម៖ ចូលទៅកាន់ website: https://hyperplay.leagueoflegends.com/km_KH/ ចុចលើពាក្យ “ចុះឈ្មោះឥឡូវនេះ” បន្ទាប់មកបំពេញព័ត៍មានដូចខាងក្រោម៖ 1. បំពេញឈ្មោះក្រុម 2. បំពេញព័ត៍មានរបស់សមាជិកក្រុមទាំង៦នាក់ (បម្រុងម្នាក់) 3. កំណត់ចំលើយណាមួយសម្រាប់អ្នកបម្រុង 4. ពិនិត្យមើលលក្ខខណ្ឌហើយគូសគ្រីសក្នុងប្រអប់ទាំងបីបន្ទាប់ចុចប៊ូតុង “Submit” 5. ចុះឈ្មោះបានរួចរាល់
ការប្រកួតកីឡាអេឡិចត្រូនិកលើវិញ្ញាសា League Of Legends លំដាប់ពិភពលោកធំបំផុត និងលើកដំបូងប្រចាំតំបន់អាស៊ានបានមកដល់សម្រាប់កីឡាករកម្ពុជាដែលស្វែងរកកៅអីទៅប្រកួតជុំផ្តាច់ព្រ័ត្រប្រទេសសិង្ហបុរីហើយ។ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានឲ្យដឹងថា ការប្រកួតត្រូវធ្វើឡើងពីរដំណាក់កាលគឺដំណាក់កាលប្រកួតជម្រុះស្វែងរកក្រុមតំណាងឲ្យប្រទេសនីមួយៗ និងដំណាក់កាលទី២ប្រកួតជុំផ្តាច់ព្រ័ត្រនៅប្រទេសសិង្ហបុរីដែលប្រជុំដោយក្រុមខ្លាំងៗតំណាងប្រទេស១០ប្រចាំតំបន់អាស៊ាន។ ប្រទេសដែលចូលរួមមាន ថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងប្រ៊ុយណេ ។ កាលបរិច្ឆេទប្រកួតជម្រុះក្នុងប្រទេសនៅកម្ពុជា ចុះឈ្មោះចូលរួមប្រកួត៖ ថ្ងៃទី២៥ មេសា ដល់ ទី១១ ឧសភា ឆ្នំា ២០១៨៖ របៀបចុះឈ្មោះ ការប្រកួតធ្វើឡើង៖ ថ្ងៃទី២៦ ឧសភា ដល់ ទី៣ ខែមិថុនា ឆ្នាំ២០១៨៖ ចុចអានព័ត៌មានបន្ថែម កាលបរិច្ឆេទប្រកួតជុំផ្តាច់ព្រ័ត្រនៅសិង្ហបុរី វគ្គសន្សំពិន្ទុតាមពូលពីថ្ងៃទី២៩ ដល់ ៣០ ខែ កក្កដា ឆ្នាំ២០១៨ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ថ្ងៃទី៤ ដល់ ៥ សីហា ឆ្នាំ២០១៨ អត្ថប្រយោជន៍ រង្វាន់វគ្គជម្រុះតំណាងប្រទេស៖ ក្រុមលេខ១ បាន៥០០០ RP និងទទួលបានការឧបត្ថម្ភទាំងអស់សម្រាប់ធ្វើដំណើរទៅប្រកួតជុំផ្តាច់ព្រ័ត្រនៅសិង្ហបុរី។ រង្វាន់ជើងឯកប្រចាំព្រឹត្តិការណ៍៖ […]
Sangkat Veal Vong, Khan 7 Makara, Phnom Penh.
Tel: +855 95 722 297/11 256 678, eMail:efckhmer@gmail.com