ការ​ប្រជុំ​កំពូល Global e-Sports Executive Summit

Friday, August 5th, 2016

កម្មវិធី​ប្រជុំ​កំពូល​ស្ដីអំពី​ “Global e-Sports Executive Summit” បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ទីក្រុងសៀងហៃ​ ប្រទេស​ចិន ដោយ​មាន​​ការ​ចូល​រួម​ពី​តំណាង​សហព័ន្ធ​របស់ Iesf ទាំង​​ ៤៧ប្រទេស មក​ពី​៤​ទ្វិបដូច​ជា​ America, Europe, Asia និងAfrica ​ក្នុង​នោះ​ក៏មាន​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ផង​ដែរ​ ដែល​ដឹក​នាំ​ដោយ​ ឯក​ឧត្តម​ ជា​ ច័ន្ទបរិបូណ៍

 

13957614_1750324811902300_1905496219_n (1)

 ការ​ចូល​រួម​ប្រជុំ​របស់​ ឯកឧត្តម ជា​ ច័ន្ទ​បរិបូរណ៍

​          កិច្ច​ប្រជុំ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​​ធំ​ៗ​ចំនួន​២ ក្នុងនោះ​គោល​បំណង​ទី​១​ គឺ​ការ​ចូល​រួម​សហការណ៍​ជាមួយ​ WCA (World Cyber Arena ដែល​ជា​ក្រុម​ទើបតែបង្កើត ប៉ុន្តែមានសក្តានុពល​គ្រប់គ្រាន់ និងបទពិសោធន៌ពេញលេញក្នុងការផ្សព្វផ្សាយ ក៏ដូច​ជា​រៀបចំការប្រកួតកីឡា E-Sports ទាំងថ្នាក់តំបន់ និងអន្តរជាតិ។  ក្នុងឆ្នាំ2016 នេះ WCA បានរៀបចំការប្រកួតថ្នាក់អន្តរជាតិនៅឯកម្មវិធី China Joy ដែលមាន 3 វិញ្ញាសារគឺ Heart of Stone, CS: GO និង League of Legend។ ចំណែក​ឯគោល​បំណង​ទី​២ គឺ​បទ​បង្ហាញ​អំពី​ប្រធាន​បទ​សំខាន់​ៗចំនួន​៤ ​របស់​ e-Sports ។ កិច្ច​ប្រជុំ​កំពូលនេះ​ត្រូវ​បានចូល​រួម​ក្រោម​អធិបតីភាព​ពី Mr Byung Hun Jun, President of IeSF ដើម្បី​បើក​កម្មវិធី​ក៏​ដូច​ជា​បង្ហាញចំណាប់​អារម្មណ៍​ផង​ដែរ​​។


01

Mr Byung Hun Jun, President of IeSF បើក​កម្មវិធី​

 

WCA (1)

 កិច្ច​សហការណ៍​រវាង​ Iesf និង WCA

         ប្រធាន​បទ​សំខាន់​ៗទាំង​៤ដែល​បាន​លើក​ឡើង​ដោយ​វាគ្មិន​របស់​ Iesf ៖

  1. ប្រធានបទ “ដំណើរផ្លូវចូលទៅកាន់កីឡាអូឡាំពិក” ដែលមានការចូលរួមពីវាគ្មិន៖
    Moderator: Reid ‘Rapid’ Melton
    Panel member: Jay Shin(Smilegate), Vlad Marinescu(Rsportz), Tim Reichert(FC Schalke 04), Yanfei Li (WCA), Colin Webster (IeSF),
    Dan Redford (Sina Sport)
  1. ប្រធានបទ “ចំនុចវិជ្ជមាន និងតំលៃជាសកលក្នុងកីឡា/កីឡាអេឡិចត្រូនិច”
    Moderator: Reid ‘Rapid’ Melton
    Panel member: Charmaine Crooks(NGU Consultants), Magnus Jonsson(IeSF), Yevhen Zolotarov(NAVI), Akihito Furusawa(JPeF),
    David Yarnton(Gfinity), Pavel Varabei(Wargaming)
  1. ប្រធានបទ “ធ្វើដូចម្តេចទើបអាចបង្កើនចំណេះដឹង/ការងារ សំរាប់កីឡាករ E-Sports”
    Moderator: Reid ‘Rapid’ Melton
    Panel member: Spike Laurie(ESL), Charmaine Crooks(NGU Consultants), Koen Schobbers(Netherland e-Sports Athlete), Alex Lim(IeSF)
  1. ប្រធានបទ “សំអាតបរិយាកាសជំវិញកីឡា E-Sports”
    Moderator: Reid ‘Rapid’ Melton
    Panel member: Patrick Nally (West Nally), Sean Conroy (Genius Sports), Tim Reichert(FC Schalke 04), Anna Rozwandowicz(ESIC),
    Kevin Morris(Daily Dot)

WCA1
              មុននឹងបញ្ចប់កិច្ចប្រជុំនេះក៏មានបង្ហាញនូវគោលដៅសំខាន់មួយចំនួនដែល IeSF ចែករំលែកដល់សមាជិកទាំងអស់គឺ “Protect Players” ដោយ IeSF មានគោលបំណងសំខាន់ក្នុងការស្វែងរកវិធីជាច្រើនដើម្បីផ្តលជាចំណេះដឹង បង្កើតការងារក្នុងវិស្សយ័កីឡាអេឡិចត្រូនិក ស្វែងយល់ពីបច្ចេកវិទ្យា E-Sports ថ្មីៗ  ផ្តល់ការកំសាន្តសំរាប់មនុស្សគ្រប់គ្នា (E-Sports for all)  និងស្វែងរកយុទ្វសាស្ត្រដំណើរការ E-Sports លើទូរសព្ទ័។

អត្ថបទ៖ EFC


Address: Nº 1, St. Republic of Poland (163),
Sangkat Veal Vong, Khan 7 Makara, Phnom Penh.
Tel: +855 95 722 297, eMail: