ខេត្ត​​មួយ​នៅ​ចិន​ដាក់​​កីឡា​ E-Sports ជា​​មុខ​វិជ្ជាជីវៈ​មួយ​នៅ​មហា​វិទ្យាល័យ​

Tuesday, October 4th, 2016

ពេល​នេះ​សិស្ស​ និស្សិត​នៅ​ខេត្ត​ Hunan ភាគ​កណ្តាល​ប្រទេស​ចិន​លែង​ភ័យ​ព្រួយ​ជុំ​វិញ​ការ​លេង​ហ្គេម​អេឡិចត្រូនិក​​ទៀត​ហើយ​​ ខណៈ​មហាវិទ្យាល័យ​វិជ្ជាជីវៈ​កីឡា​​ប្រចាំ​ខេត្ត​ Hunan ​គ្រោង​​ដាក់​​ប្រភេទ​កីឡា​អេឡិចត្រូនិក​ ឬ​ E-Sports ជា​​មុខ​​វិជ្ជាជីវៈ​​មួយ​នៅ​មហា​វិទ្យាល័យ។

e-sport-in-china-1

សារព័ត៌មាន​ CCTV News បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២​ ខែ​តុលា​នេះ​ថា​ Hunan បាន​ក្លាយ​ជា​​ខេត្ត​ដំបូង​គេ​ដែល​​​អនុវត្ត​​តាម​​​​​ក្រសួង​អប់រំ​របស់​ប្រទេស​ចិន​​ដែល​​បាន​ដាក់​បញ្ចូល​កីឡា​ E-Sports ជា​​មុខ​វិជ្ជា​​ជីវៈ​មួយ​នៅ​មហា​វិទ្យាល័យ។ មហា​វិទ្យាល័យ​វិជ្ជា​ជីវៈ​កីឡា​នៅ​ Hunan​ បាន​និយាយ​ថា ខ្លួន​នឹង​សម្រេច​ចិត្ត​នៅ​ពេល​ចាប់​ផ្តើម​ជ្រើស​រើស​និស្សិត​​ឲ្យ​ចូល​រៀន​​វិជ្ជា​ជីវៈ​មួយ​នេះ។

ការ​ប្រកាស​របស់​ក្រសួង​អប់រំ​​​​អំពី​កីឡា​ E-Sports ​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​កញ្ញា​ដែល​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​​ខ្លះ។ ទោះ​ជា​យ៉ាង​ណា​​ណា​ កីឡា​អេឡិចត្រូនិក​បាន​ក្លាយ​ជា​អាជីវកម្ម​ដ៏​ធំ​នៅ​ប្រទេស​ចិន។ រាល់​ការ​ប្រកួត​ម្តង​ៗ​ពោរពេញ​ដោយ​អ្នក​គាំទ្រ​ ជា​ពិសេស​ពេល​ផ្សាយ​ផ្ទាល់​មាន​អ្នក​ទស្សនា​ច្រើន។

ប្រភព​​ព័ត៌មាន CCTV បន្ត​ថា​ មន្ត្រី​ចិន​មួយ​ចំនួន​ជឿ​ជាក់​ថា​ ​ការ​ដាក់​ E-Sports ជា​មុខ​វិជ្ជា​ជីវៈ​នេះ​នឹង​មាន​ប្រយោជន៍​ដល់​និស្សិត​​ដើម្បី​សិក្សា​ស្វែង​យល់​អំពី​ទី​ផ្សារ​ដែល​ត្រូវ​បាន​រាយការណ៍​​ថា អាជីវកម្ម​ E-Sports នេះ​មាន​តម្លៃ​​​ជា​ទឹក​ប្រាក់​ប្រមាណ​​៤​ពាន់​លាន​ដុល្លារ​អាមេរិក​កាល​ពី​ឆ្នាំ​២០១៥៕

e-sport-in-china-2

e-sport-in-china-3

e-sport-in-china-4

ប្រែ​សម្រួល៖ ជាន ចាន់រ៉ា
ប្រភព៖ CCTV


Address: Nº 1, St. Republic of Poland (163),
Sangkat Veal Vong, Khan 7 Makara, Phnom Penh.
Tel: +855 95 722 297, eMail: