តំបន់ទី៣

Friday, September 16th, 2016

ការណែនាំ

  • ក្នុង​តំបន់​នេះ​នឹងត្រូវធ្វើការប្រកួតជម្រុះតាមបណ្តាខេត្តជាសមាជិកដើម្បីស្វែងរកក្រុមខ្លាំងប្រចាំខេត្តនីមួយៗ នឹងបន្តធ្វើការប្រកួតដើម្បីស្វែងរក ៣ក្រុមខ្លាំងសំរាប់វិញ្ញាសារ AK2 និង​ ១ក្រុមខ្លាំងសំរាប់វិញ្ញាសារ DOTA2 ​តំណាង​ឲ្យ​តំបន់ទី៣ទៅ​កាន់​ NET ២០១៦ FINAL ដែល​នឹង​ប្រព្រឹត្តិទៅ​នៅ​​​ថ្ងៃ​ទី​ ២៦-២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ នៅ​ទីក្រុងភ្នំពេញ។

+ការ​ចុះឈ្មោះ​:ចុះ​ឈ្មោះ​ពីឥឡូវ​នេះ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ​តុលា ​ឆ្នាំ​២០១៦​! ក្រុម​ដែល​ចុះ​ឈ្មោះ​តម្រូវ​ឲ្យ​មានប្រធាន​ក្រុម​ជាអ្នក​រស់​នៅ​តាម​ ខេត្ត​ ឬក្រុង​ក្នុង​តំបន់​ទី​៣នេះ ។ វិញ្ញាសារ​ AK2 ក្រុម​ប្រកួត​ត្រូវ​មាន​ ​​Account AK ចាប់ពី Level 50 ឡើង​ទៅ។

 

+ខេត្តជាសមាជិកសំរាប់វិញ្ញាសារ AK2 online៖

  • ខេត្តបាត់ដំបង ៤ក្រុម
  • ខេត្ត​បន្ទាយមានជ័យ ១ក្រុម
  • ខេត្តពោធិ៍សាត់​  ១ក្រុម
  • ខេត្ត​ប៉ៃលិន ១ក្រុម
  • ខេត្ត​កំពង់ឆ្នាំង ១ក្រុម

+ខេត្តជាសមាជិកសំរាប់វិញ្ញាសារ DOTA2៖

  • ខេត្តបាត់ដំបង
  • ខេត្ត​បន្ទាយមានជ័យ 
  • ខេត្តពោធិ៍សាត់​  
  • ខេត្ត​ប៉ៃលិន 
  • ខេត្ត​កំពង់ឆ្នាំង

+លក្ខ័ណស្វែងរកជើងឯកតាមខេត្តក្រុងនិងតំបន់សំរាប់វិញ្ញាសារ DOTA2

  • ជើងឯកប្រចាំតំបន់នឹងត្រូវជ្រើសរើស១ក្រុមដោយធ្វើការប្រកួតជម្រុះពីជើងឯកប្រចាំខេត្តឬក្រុង។
  • ជើងឯកប្រចាំខេត្តឬក្រុងនឹងត្រូវប្រកួតជ្រើសរើស១ក្រុមឬ២ក្រុមទៅតាមចំនួនក្រុមដែលចុះឈ្មោះច្រើន។

+ពេល​វេលា​នៃ​ការ​ប្រកួត

  • ការ​ប្រកួតជម្រុះប្រចាំ​​ខេត្ត​៖
    • ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ ​ ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តកំពង់ឆ្នាំង ​​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា​ ឆ្នាំ​២០១៦ ដំណាល​គ្នា​។
    • ក្នុងករណីដែលមានចំនួនក្រុមចុះឈ្មោះច្រើនយើងនឹងធ្វើការផ្លាស់ប្ដូរពេលវេលា។
  • ការ​ប្រកួតជ្រើស​រើស​ជើង​ឯក​ប្រចាំ​តំបន់​៖
    • នៅ​ថ្ងៃ​សៅរ៍ ទី២៩ ខែតុលា​ ឆ្នាំ​ ២០១៦ (ក្រុមទាំងអស់នឹងប្រកួតស្វែងរកលេខ១ លេខ២ នឹង លេខ៣)  ជា​ប្រកួត​តាម​បែប​ Online Competition។

 

+ ​  លក្ខខ័ណ្ឌ​នៃ​ការ​ប្រកួត

 

-​ រង្វាន់​សរុបសម្រាប់​ការ​ប្រកួត​ប្រចាំ​តំបន់:

  • ក្រុម​ខ្លាំង​លេខ​១ ទទួល​បាន​ ១,០០០$ + ២០,០០០ SG
  • ក្រុម​ខ្លាំង​លេខ​២ ទទួល​បាន​    ៥០០$ + ២០,០០០ SG

- រង្វាន់​សរុបសម្រាប់​ការ​ប្រកួត​ប្រចាំ​តំបន់លើវិញ្ញាសារ DOTA2:

  • ក្រុមជើងឯក ទទួល​បាន ២០,០០០ SG

សំគាល់​:

  • ៤ក្រុម​ដែល​ឈ្នះ​តំណាង​ឲ្យ​តំបន់ទី៣នឹង​ទទួល​បាន​ការ​ស្នាក់​នៅ អាហារ​ និង​ការ​ធ្វើដំណើរ​ នៅ​ពេល​ប្រកួត​ NET FINAL ២០១៦។
  • ប្រសិន​បើ​ក្រុម​ណា​មួយ​បោះ​សិទ្ធ​ក្នុង​ការ​ប្រកួត​ នោះ​ត្រូវ​ជំនួស​ដោយ​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​បន្ទាប់។
  • Sabay រក្សាសិទ្ធិក្នុងការកែប្រែដោយមិនចាំបាច់ជម្រាបជាមុន។

Address: Nº 1, St. Republic of Poland (163),
Sangkat Veal Vong, Khan 7 Makara, Phnom Penh.
Tel: +855 95 722 297, eMail: