តំបន់ទី៤

Friday, September 16th, 2016

ការណែនាំ

 • ក្នុង​តំបន់​នេះ​នឹងត្រូវធ្វើការប្រកួតជម្រុះតាមបណ្តាខេត្តជាសមាជិកដើម្បីស្វែងរកក្រុមខ្លាំងប្រចាំខេត្តនីមួយៗ នឹងបន្តធ្វើការប្រកួតដើម្បីស្វែងរក ២ក្រុមខ្លាំងសំរាប់វិញ្ញាសារ AK2 និង​ ១ក្រុមខ្លាំងសំរាប់វិញ្ញាសារ DOTA2 ​តំណាង​ឲ្យ​តំបន់ទី៤ទៅ​កាន់​ NET ២០១៦ FINAL ដែល​នឹង​ប្រព្រឹត្តិទៅ​នៅ​​​ ថ្ងៃ​ទី​ ២៦-២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ នៅ​ទីក្រុងភ្នំពេញ។

+ការ​ចុះឈ្មោះ​:ចុះ​ឈ្មោះ​ពីឥឡូវ​នេះ រហូត​ដល់​ថ្ងៃ​ទី​០២ ខែ​វិច្ឆការ ​ឆ្នាំ​២០១៦​! ក្រុម​ដែល​ចុះ​ឈ្មោះ​តម្រូវ​ឲ្យ​មានប្រធាន​ក្រុម​ជាអ្នក​រស់​នៅ​តាម​ ខេត្ត​ ឬក្រុង​ក្នុង​តំបន់​ទី​៤​នេះ ។ វិញ្ញាសារ​ AK2 ក្រុម​ប្រកួត​ត្រូវ​មាន​ ​​Account AK ចាប់ពី Level 50 ឡើង​ទៅ។

 

+ ខេត្តជាសមាជិកសំរាប់វិញ្ញាសារ AK2 online៖

 • ខេត្តព្រះសីហនុ ៣ក្រុម
 • ខេត្ត​កំពត ២ក្រុម
 • ខេត្តតាកែវ​   ២ក្រុម
 • ខេត្ត​កំពងស្ពឺ ១ក្រុម

+ ខេត្តជាសមាជិកសំរាប់វិញ្ញាសារ DOTA2៖

 • ខេត្តព្រះសីហនុ 
 • ខេត្ត​កំពត 
 • ខេត្តតាកែវ​   
 • ខេត្ត​កោះកុង 
 • ខេត្ត​កំពងស្ពឺ 

+លក្ខ័ណស្វែងរកជើងឯកតាមខេត្តក្រុងនិងតំបន់សំរាប់វិញ្ញាសារ DOTA2

 • ជើងឯកប្រចាំតំបន់នឹងត្រូវជ្រើសរើស១ក្រុមដោយធ្វើការប្រកួតជម្រុះពីជើងឯកប្រចាំខេត្តឬក្រុង។
 • ជើងឯកប្រចាំខេត្តឬក្រុងនឹងត្រូវប្រកួតជ្រើសរើស១ក្រុមឬ២ក្រុមទៅតាមចំនួនក្រុមដែលចុះឈ្មោះច្រើន។

+ពេល​វេលា​នៃ​ការ​ប្រកួត

 • ការ​ប្រកួតជម្រុះប្រចាំ​​ខេត្ត​៖
  • ខេត្ត​ព្រះសីហនុ ខេត្ត​កំពត​ ខេត្តតាកែវ ខេត្តកោះកុង ខេត្ត​កំពងស្ពឺ ​​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា​ ឆ្នាំ​២០១៦ ដំណាល​គ្នា​។
  • ក្នុងករណីដែលមានចំនួនក្រុមចុះឈ្មោះច្រើនយើងនឹងធ្វើការផ្លាស់ប្ដូរពេលវេលា។
 • ការ​ប្រកួតជ្រើស​រើស​ជើង​ឯក​ប្រចាំ​តំបន់​៖
  • នៅ​ថ្ងៃ​សៅរ៍ ទី០៥ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៦ (ក្រុមទាំងអស់នឹងប្រកួតស្វែងរកលេខ១ នឹង លេខ២)  ជា​ប្រកួត​តាម​បែប​ Online Competition។

 

+លក្ខខ័ណ្ឌ​នៃ​ការ​ប្រកួត

 

-​ រង្វាន់​សរុបសម្រាប់​ការ​ប្រកួត​ប្រចាំ​តំបន់:

 • ក្រុម​ខ្លាំង​លេខ​១ ទទួល​បាន​ ១,០០០$ + ២០,០០០ SG
 • ក្រុម​ខ្លាំង​លេខ​២ ទទួល​បាន​    ៥០០$ + ២០,០០០ SG

- រង្វាន់​សរុបសម្រាប់​ការ​ប្រកួត​ប្រចាំ​តំបន់លើវិញ្ញាសារ DOTA2:

 • ក្រុមជើងឯក ទទួល​បាន ២០,០០០ SG

សំគាល់​:

 • ៣ក្រុម​ដែល​ឈ្នះ​តំណាង​ឲ្យ​តំបន់ទី៤នឹង​ទទួល​បាន​ការ​ស្នាក់​នៅ អាហារ​ និង​ការ​ធ្វើដំណើរ​ នៅ​ពេល​ប្រកួត​ NET FINAL ២០១៦។
 • ប្រសិន​បើ​ក្រុម​ណា​មួយ​បោះ​សិទ្ធ​ក្នុង​ការ​ប្រកួត​ នោះ​ត្រូវ​ជំនួស​ដោយ​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​បន្ទាប់។
 • Sabay រក្សាសិទ្ធិក្នុងការកែប្រែដោយមិនចាំបាច់ជម្រាបជាមុន។

Address: Nº 1, St. Republic of Poland (163),
Sangkat Veal Vong, Khan 7 Makara, Phnom Penh.
Tel: +855 95 722 297/11 256 678, eMail:efckhmer@gmail.com