ព្រឹត្តិការណ៍ប្រកួត LOL ដ៏ធំដំបូងនៅអាស៊ានមកដល់សម្រាប់កម្ពុជាហើយ
Monday, May 7th, 2018
ការប្រកួតកីឡាអេឡិចត្រូនិកលើវិញ្ញាសា League Of Legends លំដាប់ពិភពលោកធំបំផុត និងលើកដំបូងប្រចាំតំបន់អាស៊ានបានមកដល់សម្រាប់កីឡាករកម្ពុជាដែលស្វែងរកកៅអីទៅប្រកួតជុំផ្តាច់ព្រ័ត្រប្រទេសសិង្ហបុរីហើយ។

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានឲ្យដឹងថា ការប្រកួតត្រូវធ្វើឡើងពីរដំណាក់កាលគឺដំណាក់កាលប្រកួតជម្រុះស្វែងរកក្រុមតំណាងឲ្យប្រទេសនីមួយៗ និងដំណាក់កាលទី២ប្រកួតជុំផ្តាច់ព្រ័ត្រនៅប្រទេសសិង្ហបុរីដែលប្រជុំដោយក្រុមខ្លាំងៗតំណាងប្រទេស១០ប្រចាំតំបន់អាស៊ាន។ ប្រទេសដែលចូលរួមមាន ថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងប្រ៊ុយណេ ។
កាលបរិច្ឆេទប្រកួតជម្រុះក្នុងប្រទេសនៅកម្ពុជា
- ចុះឈ្មោះចូលរួមប្រកួត៖ ថ្ងៃទី២៥ មេសា ដល់ ទី១១ ឧសភា ឆ្នំា ២០១៨៖ របៀបចុះឈ្មោះ
- ការប្រកួតធ្វើឡើង៖ ថ្ងៃទី២៦ ឧសភា ដល់ ទី៣ ខែមិថុនា ឆ្នាំ២០១៨៖ ចុចអានព័ត៌មានបន្ថែម
កាលបរិច្ឆេទប្រកួតជុំផ្តាច់ព្រ័ត្រនៅសិង្ហបុរី
- វគ្គសន្សំពិន្ទុតាមពូលពីថ្ងៃទី២៩ ដល់ ៣០ ខែ កក្កដា ឆ្នាំ២០១៨
- ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ថ្ងៃទី៤ ដល់ ៥ សីហា ឆ្នាំ២០១៨

អត្ថប្រយោជន៍
- រង្វាន់វគ្គជម្រុះតំណាងប្រទេស៖ ក្រុមលេខ១ បាន៥០០០ RP និងទទួលបានការឧបត្ថម្ភទាំងអស់សម្រាប់ធ្វើដំណើរទៅប្រកួតជុំផ្តាច់ព្រ័ត្រនៅសិង្ហបុរី។
- រង្វាន់ជើងឯកប្រចាំព្រឹត្តិការណ៍៖ ក្រុមលេខ១ ទទួលបានកុំព្យូទ័រម៉ាក Razer Blade HD 256GB ចំនួន ៦គ្រឿង ដែលមានម៉ៅ ក្តារចុច និងកាសពាក់ត្រចៀក។ កុំព្យូទ័រ១គ្រឿងតម្លៃ២០០០ដុល្លារ ដូច្នេះ៦គ្រឿងតម្លៃសរុប១២០០០ដុល្លារអាមេរិក។
- ក្រុមទាំង១០មកពី១០ប្រទេសទទួលបានការឧបត្ថម្ភទាំងអស់ក្នុងការធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍លំដាប់ពិភពលោកជាច្រើននៅប្រទេសសិង្ហបុរី និងចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីដែលមានតារាចម្រៀងល្បីៗលំដាប់ពិភពលោកចូលរួមសម្តែង។
ព្រឹត្តិការណ៍ LOL E-Sports ដ៏ធំលើកដំបូងនៅអាស៊ាននេះទទួលបានការគាំទ្រពីក្រសួងវប្បធម៌ សហគមន៍ និងយុវជនរបស់ប្រទេសសិង្ហបុរី និងមានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនឯកជនជាច្រើន។ ជាមួយគ្នាសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាក៏បានសហការដើម្បីរៀបចំការប្រកួតជម្រុះនៅកម្ពុជាដើម្បីស្វែងរកក្រុមតំណាងកម្ពុជាទៅចូលរួមប្រកួត។
រាល់ការប្រកួតត្រូវធ្វើឡើងនៅលើ LOL Garena Singapore Server ទំាងអស់គ្នា ៕

Sangkat Veal Vong, Khan 7 Makara, Phnom Penh.
Tel: +855 95 722 297/11 256 678, eMail:efckhmer@gmail.com