រក​ឃើញ​​ជើង​ឯក​ E-Sports ពិភព​លោក​​ហើយ​ម្សិល​មិញ​

Monday, December 7th, 2015

ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​ជ្រើស​រើស​ជើង​ឯក​ពិភព​លោក​ប្រចាំ​ឆ្នាំ​២០១៥​​បាន​រក​ឃើញ​ហើយ​ បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​អស់​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​ទី​ក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ចុង​សប្តាហ៍​នេះ។

 

World E-Sport Championsip 2015 (7)

 

លោក​ លន់ សាមឌី អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ដែល​បាន​​ចូល​រួម​​ក្នុង​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ និង​ព្រឹត្តិការណ៍​​ប្រកួត​ជើង​ឯក​ពិភព​លោក​បាន​ឲ្យ​ដឹង​ថា សម្រាប់​វិញ្ញាសា​ League​ of Legends ​ជើង​ឯក​បាន​ទៅ​ក្រុម​ម្ចាស់​ផ្ទះ​កូរ៉េ​ខាង​ត្បូង​ លេខ​២​បាន​ទៅ​ក្រុម​មក​ពី​ប្រទេស​ចិន​ និង​ក្រុម​លេខ​៣​បាន​ទៅ​ក្រុម​មក​ពី​ប្រទេស​ស៊ែប។

 

ចំពោះ​វិញ្ញាសា​ StarCraft ជើង​ឯក​បាន​ទៅ​កីឡាករ​មក​ពី​ប្រទេស​ហ្វាំងឡង់​ លេខ​២​បាន​ទៅ​កីឡាករ​មក​ពី​ប្រទេស​ចិន​ និង​លេខ​៣​បាន​ទៅ​កីឡាករ​មក​ពី​ប្រទេស​ហ្វីលីពីន​ ហើយ​វិញ្ញាសា​ Heathstone ជើង​ ឯក​បាន​ទៅ​កីឡាករ​មក​ពី​ប្រទេស​ស៊ែប​ លេខ​២​បាន​ទៅ​កីឡាករ​មក​ពី​ប្រទេស​ថៃ​ និង​លេខ​៣​បាន​ទៅ​កីឡាករ​មក​ពី​ប្រទេស​រ៉ូម៉ានី។

 

វិញ្ញាសា ​League of Legends ​ប្រកួត​ជា​ក្រុម​មាន​សមាជិក​៥​នាក់​
ក្រុម​លេខ​១​​ទទួល​ ១០,០០០,០០០ វ៉ុន​ (៨៥៧១​ដុល្លារ​អាមេរិក)
ក្រុម​លេខ​២​ទទួល​បាន​៦,០០០,០០០ វ៉ុន (៥១៤០​ដុល្លារ​អាមេរិក)
ក្រុម​លេខ​៣​ទទួល​បាន ៤,០០០,០០០ វ៉ុន (១៧១២​ដុល្លារ​អាមេរិក​)។

វិញ្ញាសា​ StarCraft ​ប្រកួត​ជា​ឯកត្តជន​
លេខ​១​ទទួល​បាន​២,០០០,០០០​ វ៉ុន (១៧១៣​ដុល្លារ​អាមេរិក)
លេខ​២​ទទួល​បាន​ ១,២០០,០០០ (១០២៧​ដុល្លារ​អាមេរិក)
​លេខ​៣​ទទួល​បាន ៨០០,០០០ វ៉ុន​ (​៦៨៥​ដុល្លារ​អាមេរិក)។

 

វិញ្ញាសា Heathstone ប្រកួត​ជា​ឯកត្តជន
លេខ​១​ទទួល​បាន​២,០០០,០០០​ វ៉ុន (១៧១៣​ដុល្លារ​អាមេរិក)
លេខ​២​ទទួល​បាន​ ១,២០០,០០០ (១០២៧​ដុល្លារ​អាមេរិក)
​លេខ​៣​ទទួល​បាន ៨០០,០០០ វ៉ុន​ (៦៨៥​ដុល្លារ​អាមេរិក)។

 

World E-Sport Championsip 2015 (2)

 

World E-Sport Championsip 2015 (2)

 

World E-Sport Championsip 2015 (4)

 

World E-Sport Championsip 2015 (5)

 

អត្ថបទ៖ ជាន ចាន់រ៉ា​


Address: Nº 1, St. Republic of Poland (163),
Sangkat Veal Vong, Khan 7 Makara, Phnom Penh.
Tel: +855 95 722 297, eMail: