លក្ខខណ្ឌ​នៃ​ការ​ប្រកួត​

Friday, September 16th, 2016

លក្ខខណ្ឌ​ការ​ប្រកួត​ AK2

ច្បាប់នៃការប្រកួត

  • ក្រុមប្រកួតទាំងអស់ត្រូវប្រើតួអង្គដែលមានកម្រិតចាប់ពី​៥០ឡើងទៅក្នុងការប្រកួត។
  • សព្វាវុធទាំងអស់មិនអនុញ្ញាតអោយដាក់បន្ថែមត្បូង(Gun Soul) និង​សត្វចិញ្ចឹម (Pet)​ឡើយ។
  • មានចេតនា ប្រើប្រាស់កំហុសផែនទី(Map Bug) នឹងត្រូវបានព្រមានលើកទី1 និងលើកទី2 នឹងត្រូវ​បាន​បណ្តេញចេញពីការប្រកួត។
  • ប្រសិនបើ Players ទាំង​អស់​មិន​អាច​បញ្ចប់​ដោយ​សារ​តែ​ហេតុ​ផល​ដោយ​អចេតនា និង​មិន​បាន​​រំពឹង​ទុក ដូច​ជា Server ​ឈប់​​​​ដំនើរ​​ការ​​ឬ​គាំង​ ពិន្ទុ​​ជុំ​​នោះ​នឹង​ត្រូវ​បាន​បោះ​បង់​ និង​ការ​ប្រកួត​នឹង​ចាប់​ផ្តើម​ឡើង​វិញ។
  • ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រកួត​ ប្រសិន​បើ​ Player មាន​បញ្ហា (ស្ថានភាពកាយសម្បទា) មិន​អាច​បន្ត​​ការ​ប្រកួត អ្នក​​រៀប​ចំ​នឹង​​មិន​ទទួល​​ខុស​ត្រូវ​ទេ។ ​សមាជិក ២ក្នុងចំណោម ៥ អវត្តមានពីការប្រកួត​ សមាជិកក្រុមអាចពិចារណាបោះបង់ចោលការប្រកួត ឬបន្ត។
  • Hacks, Bugs, និងThird Party Tools ត្រូវបានហាមឃាត់។ ក្រុម​ណា​ដែល​ប្រើ​ប្រាស់​នឹង​បញ្ឈប់​ការ​ប្រកួត​
  • អ្នក​ប្រកួត​អាច​ប្រើ​ប្រាស់​សម្ភារៈប្រកួត​ផ្ទាល់​ខ្លួន​បាន​ដូច​ជា​ Mouse, Keyboard និង​ Headset ក្នុង​ករណី​ដែល​កំពុង​សម្ភារៈប្រកួត​នោះ​មាន​បញ្ហា​ ការ​ប្រកួត​នៅ​តែ​បន្ត​។
  • ប្រសិន​បើ​មាន​បញ្ហា​ដូចជា​ Disconnections, Lag, Crashes និង​មាន​បញ្ហា​អ្វី​មួយ​ដែល​កើត​ឡើង​ដោយ​មិន​នឹក​ស្មាន​ដល់​ក្នុង​ពេលចាប់ផ្ដើម​​ប្រកួត​ដោយ​ពុំទាន់​មាន​ការ​ប្រយុទ្ធ​នោះនឹង​ធ្វើ​ការ​ប្រកួត​សារ​ជាថ្មី​ ដោយ​គិត​បន្ត​ទៅ​លើ​ពិន្ទុ​ឈ្នះ​
  • ប្រសិន​បើ​មាន​បញ្ហា​ដូចជា​ Disconnections, Lag, Crashesនិង​មាន​បញ្ហា​អ្វី​មួយ​ដែល​កើត​ឡើង​ដោយ​មិន​នឹក​ស្មាន​ដល់​ក្នុង​ពេលកំពុងប្រកួតនោះត្រូវបន្តការប្រកួតជា​ប្រក្រតី
  • ប្រសិន​បើ​មាន​បញ្ហា​ដូចជា​ Disconnections, crashesនិង​មាន​បញ្ហា​អ្វី​មួយ​ដែល​កើត​ឡើង​ដោយ​មិន​នឹក​ស្មាន​ដល់​ក្នុង​ពេលដែល​ក្រុម​ណា​មួយ​បាន​បាត់​បង់​សមាជិក​នោះការ​ប្រកួត​នៅ​តែ​បន្ត​​អ្នក​អាច​ចូលទៅ​ក្នុងGame ​ប្រកួត​វិញ​បាន​ក្នុង​រយៈ​ពេល​២នាទី

ការ​កំណត់​ក្នុង​ការ​ប្រកួត

  • ការ​ប្រកួត​ត្រូវ​បោះ​កាក់ ដោយ​អ្នក​ឈ្នះ​មាន​សិទ្ធ​​រើស​ព័ណ៌​ ឬ​ Ban map
  • ការ​ប្រកួត​សម្រាប់​វគ្គ​ជម្រុះ​តាម​ខេត្ត​គឺ​ប្រកួត​ការ​តាម​បែប​ចាញ់​ធ្លាក់ (Knock out)
  • ការ​ប្រកួតជ្រើស​ជើង​ឯក​​តាម​តំបន់​គឺ​ប្រកួត​តាម​បែប​ Group stage បែង​ចែក​​ជា ២​ពូល​ ដោយ
    • ​កំណត់​យក​ ៣ពិន្ទុ​ឈ្នះ​ ហើយ​ក្រុម​និមួយៗ ត្រូវ​សន្សំ​ពិន្ទុ​ ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជា​ក្រុម​ឈ្នះ​នៅ​ក្នុង​ពូល​
    • ក្រុម​ A ឈ្នះ​ 3 – 0​ ពី​ក្រុម​ B ក្រុម​ A ទទួល​បាន​ 3ពិន្ទុ​ ក្រុម​ B បាន ០​ ពិន្ទុ
    • ក្រុម​ A ឈ្នះ 3 -​​ 1  ពី​ក្រុម​ B ក្រុម​ A ទទួល​បាន​ 3ពិន្ទុ​ ក្រុម​ B បាន ០​ ពិន្ទុ
    • ក្រុម​ A ឈ្នះ​ 3 – 2  ពី​ក្រុម​ B ទទួល​បាន​ 2 ពិន្ទុ​ ក្រុម​ B បាន 1 ពិន្ទុ
    • ការ​ប្រកួត​នៅ​វគ្គ​ Semi Final និង​ Final កំណត់​យក​ ៥​ពិន្ទុ​ឈ្នះ​

 

លក្ខខណ្ឌ​ការ​ប្រកួត​ Dota 2

ច្បាប់នៃការប្រកួត

១) ក្រុមទាំងអស់ត្រូវចូលក្នុង Lobby អោយបានមុន៣០នាទីមុនពេលចាប់ផ្ដើមប្រកួត។

២)​ ប្រសិនបើក្រុមមិនចូលទៅក្នុង Lobby​ ទាន់ពេលកំណត់​ នោះនឹងទទួលនូវការពិន័យដែលមាន:

  • ៥នាទីយឺត => ដកពេលវេលា​ Draft​ កំរិត ១
  • ១០នាទីយឺត => ដកពេលវេលា​ Draft​ កំរិត ២
  • ១៥នាទីយឺត => ដកពេលវេលា​ Draft​ កំរិត ៣
  • ២០នាទីយឺត => ស្មើរនិងបោះបង់ការប្រកួត

៣)​ អ្នករៀបចំកាប្រកួតជាអ្នក Host Lobby ។​ ក្រុមប្រកួត​និងទទួលនូវ Password ពីអ្នករៀបចំការប្រកួត ១៥នាទីមុនពេលចាប់ផ្តើមប្រកួត។ តម្រូវអោយមានតំណាងក្រុមម្នាក់ចូលក្នុង Lobby អោយបានទាន់ពេលដើម្បីនិយាយពីការប្រកួតជាមួយគូរប្រកួតនិងអ្នករៀបចំការប្រកួត។

៤) ការប្រកួតនឹងមិនធ្វើឡើងសារជាថ្មីខណៈពេលដែល Creep wave ទី១ចេញមកឬ Firstblood ហើយ។

ច្បាប់ជាក់លាក់

១) វិញ្ញាសារ DOTA2។

២) Game mode ដែលត្រូវប្រកួតគឺ Captains Mode (CM), Tournament Version

៣)​ មុនពេលចាប់ផ្តើមការប្រកួតត្រូវអោយមានការបោះកាកដើម្បីរើសខាងឬ Draft មុន

៤)  ក្រុម​ណា​ដែល​កម្ទិច​​ Ancient របស់​គូ​ប្រកួត​មុន​​ នឹង​ទទួលជ័យជំនះ​។ ករណី​ក្រុម​មួយ​ណា​ដែល​ព្យាយាម​ Disconnect ដោយ​មាន​បំណង ​ដូច​នេះ​ជ័យ​ជំនះ​​នឹង​ត្រូវ​បានទៅលើគូប្រកួតម្ខាងទៀត

៥) ក្រុមប្រកួតហាម​ pause​ អំឡុងពេល Team Fight

៦) អ្នកដែលចូលរួមប្រកួតទាំងអស់ត្រូវអាន និងគោរពទៅតាមច្បាប់ បទប្បញ្ញាតិក្នុងករណីដែលមិនបានអើពើហើយតវ៉ាបង្កើតជាបញ្ហាដល់ការប្រកួត នោះនឹងត្រូវដកសិទ្ធិចេញ

ច្បាប់អំឡុងពេលប្រកួត

១)  ប្រសិនបើ player disconnect ក្នុងអំឡុងពេលប្រកួត Game​ និងត្រូវ pause រងចាំការ​ reconnect មក​វិញ​។ ក្នុងករណីក្រុមណាដែល Pause  ដោយគ្មានហេតុផលនឹងត្រូវទទួលពិន័យ​

២) ពេលដែលក្រុមប្រកួតត្រូវការ Pause ត្រូវប្រាប់ទៅ Observer ដើម្បីគិតថាត្រូវ​ Pause​ បាន​ប៉ុន្មាននាទី

៣)​ ករណីដែលសមាជិកទាំងអស់នៃក្រុមណាមួយ​បាន Disconnect ដោយអចេតនាចាំបាច់ត្រូវការតែ​ការ Pause សំរាប់រង់ចាំ

៤) មិនអនុញ្ញាតអោយមាន គ្រូបង្វឹក មិត្តភ័ក្ត អ្នកគ្រប់គ្រងឬអ្នកណាដែលទាក់ទងនិងក្រុមនៅក្នុង Lobby ជាដាច់ខាត

 

ច្បាប់អត្តពលិក

១) ក្រុមទាំងអស់ត្រូវផ្តល់ព័ត៌មានទៅអោយអ្នករៀបចំកាប្រកួតដែលមានដូចជា :

  • ឈ្មោះពេញរបស់សមាជិកក្រុម
  • Steam account របស់សមាជិកក្រុម
  • Nickname របស់សមាជិកក្រុម

២) អត្តពលិកម្នាក់មិនអាចចូលរួមប្រកួតអោយក្រុមផ្សេងដ៏ទៃទៀតក្នុងអំឡុងពេល Tournament ករណីខុសនឹងច្បាប់ក្រុមទាំង២​នឹងត្រូវដកសិទ្ធិចេញ។


យើង​ខ្ញុំ​សូម​រក្សា​សិទ្ធ​កែ​ប្រែ​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​មុន!


Address: Nº 1, St. Republic of Poland (163),
Sangkat Veal Vong, Khan 7 Makara, Phnom Penh.
Tel: +855 95 722 297, eMail: