សហព័ន្ធ E-Sports អន្តរជាតប្រកាសបើកវគ្គបណ្តុះបណ្តាល៣ផ្នែក
Tuesday, September 6th, 2016
ដូចសេចក្តីប្រកាសក្នុងកិច្ចប្រជុំកំពូល E-Sports សកលនៅទីក្រុងស៊ាងហៃ ប្រទេសចិនកាលពីខែមុន ពេលនេះសហព័ន្ធ E-Sports អន្តរជាតិសម្រេចបើកវគ្គបណ្តុះបណ្តាលសម្រាប់ឆ្នាំនេះ។ វគ្គសិក្សាមាន៣ប្រភេទគឺសម្រាប់អាជ្ញាកណ្តាល គ្រូបង្វឹក និងអ្នកអត្ថាធិប្បាយ។
វគ្គបណ្តុះបណ្តាលឆ្នាំនេះ វគ្គសិក្សាតាមអនឡាញ និងការហ្វឹកហ្វើនផ្ទាល់នៅទីកន្លែង។ បន្ទាប់ពីបញ្ចប់វគ្គសិក្សាតាមអនឡាញ សិក្ខាកាមនឹងអាចចូលរួមវគ្គសិក្សាផ្ទាល់នៅទីកន្លែងចន្លោះថ្ងៃទី២-៤ ខែតុលា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
ក្រោយពីបញ្ចប់វគ្គសិក្សានៅកន្លែងផ្ទាល់រួចហើយ ការហ្វឹកហ្វើននៅទីកន្លែងផ្ទាល់ថែមទៀតសម្រាប់សិក្ខាកាមនៅក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក និងត្រូវបានវាយតម្លៃដោយគណៈកម្មការ។
សម្រាប់ព័ត៌មានបន្ថែម វគ្គសិក្សាតាមអនឡាញនឹងចាប់ផ្តើមពេញលេញចុងឆ្នាំនេះ។ ទោះជាយ៉ាងណា សហព័ន្ធត្រូវការការគាំទ្រពីសមាជិកទាំងអស់ដើម្បីឲ្យការចាប់ផ្តើមបើកវគ្គដំបូងរបស់សហព័ន្ធ E-Sports អន្តរជាតិទទួលបានជោគជ័យ។
សហព័ន្ធបានបើកវគ្គទាំង៣គឺ៖
១-ចំនួនសិក្ខាកាម
- វគ្គអាជ្ញាកណ្តាល៖ ត្រូវការសិក្ខាកាម៦នាក់
- វគ្គអត្ថាធិប្បាយ៖ ត្រូវការសិក្ខាកាម៣នាក់
- វគ្គគ្រូបង្វឹក៖ ត្រូវការសិក្ខាកាម៤នាក់
២-លក្ខណចូលរួម
សហព័ន្ធជាតិជាសមាជិកណាមួយដែលមានគោលបំណងដាក់ពាក្យចូលរួមវគ្គសិក្សានេះត្រូវផ្ញើឯកសារឲ្យបានត្រឹមម៉ោង៩ព្រឹក ថ្ងៃទី៧ ខែកញ្ញា។
- សំណំបែបបទចូលរួមវគ្គសិក្ខានេះ សិក្ខាកាមត្រូវជ្រើសរើសវគ្គសិក្សា
- CV ឬ Resume/CV របស់សិក្ខាកាម
- លិខិតបញ្ជាក់ពីសហព័ន្ធពាក់ព័ន្ធ
សហព័ន្ធអន្តរជាតិ IeSF នឹងជ្រើសរើសសិក្ខាកាមណាដែលល្អបំផុតដែលផ្អែកលើ៖
- បទពិសោធន៍ចុះទីលាន
- បទពិសោធន៍លេងហ្គេម ឬពានរង្វាន់
៣- ការចំណាយសម្រាប់សិក្ខាកាមដែលត្រូវបានជ្រើសរើស
- វគ្គសិក្ខាតាមអនឡាញ និងឯកសារ
- សំបុត្រយន្តហោះទៅមក ទីក្រុងហ្សាការតា
- ការស្នាក់នៅចន្លោះថ្ងៃទី១ដល់ទី១០ ខែតុលា
៤-តម្លៃសិក្សា
សិក្ខាកាមដែលត្រូវបានជ្រើសរើសត្រូវបង់ថ្លៃចំនួន១០០០ដុល្លារអាមេរិក ត្រឹមថ្ងៃទី១១ ខែកញ្ញាទៅសហព័ន្ធអន្តរជាតិ( IeSF)។ តម្លៃសិក្ខាទាំងអស់នឹងត្រូវប្រើប្រាស់សម្រាប់គាំទ្រដល់សុខមាលភាពអត្តពលិក ឬពាក់ព័ន្ធនឹងការងាររបស់គណៈកម្មាធិការ៕
ប្រែសម្រួល៖ ជាន ចាន់រ៉ា
Sangkat Veal Vong, Khan 7 Makara, Phnom Penh.
Tel: +855 95 722 297/11 256 678, eMail:efckhmer@gmail.com