អតីត​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​ Badawi ប្រគល់​រង្វាន់​Asean E-sports 2016

Tuesday, May 31st, 2016

ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​ក្រប​ខណ្ឌ​អាស៊ាន​ Asean Games for E-sports 2016 បាន​បញ្ចប់​ហើយ​កាល​ពី​ម្សិល​មិញ​ដោយ​ពិធី​បិទ​វគ្គ​ត្រូវ​បាន​អញ្ជើញ​ជា​អធិបតី​ដោយ​អតីត​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​ លោក​Tun Abdullah Ahmad Badawi។

 

1

 

លទ្ធផល​នៃ​ការ​ប្រកួត Asean Games for E-sports 2016 ចំណាត់​ថ្នាក់​លេខ​១​បាន​ទៅ​ប្រទេស​ថៃ​ លេខ​២​បាន​ទៅ​ប្រទេស​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី និង​លេខ​៣​បាន​ទៅ​ប្រទេស​ហ្វីលីពីន។ ចំពោះ​ក្រុម​ E-Sports កម្ពុជា​វិញ​ឆ្លង​កាត​៥​ប្រកួត​ ឈ្នះ​២​ និង​ចាញ់​៣ បាន​ស្ថិត​នៅ​ក្នុង​ចំណោម​លំដាប់​កំពូល​ទាំង​៨​ដែល​ក៏​ទទួល​បាន​​ប្រាក់​រង្វាន់​ខ្លះ​ដែរ។​

 

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​លោក​ Tun Abdullah Ahmad Badawi អតីត​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​បាន​ចូល​រួម​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់​ និង​ប្រាក់​រង្វាន់​ដល់​ក្រុម​ជ័យជម្នះ​ ក្នុង​នោះ​មាន​ទាំង​ក្រុម​កម្ពុជា​ផង​ដែរ។

 

2

 

ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​ខាង​លើ​នេះ​ដែរ គឺ​លើ​វិញ្ញាសា​ Dota 2 ​ដែល​ការ​ប្រកួត​ចាប់​ផ្ដើម​ឡើង​នៅ​ចាប់​ពី​ថ្ងៃ​ទី​២៧ ​ដល់​៣០​ខែ​ឧសភា ឆ្នាំ​២០១៦​នេះ។ ​ប្រទេស​ដែល​ចុះ​ឈ្មោះ​ចូល​រួម​ការ​ប្រកួត Asean Games for E-sports 2016 ​នេះ រួម​មាន​ម៉ាឡេស៊ី​ដែល​ជា​ម្ចាស់​ផ្ទះ សិង្ហបុរី ​ឥណ្ឌូណេស៊ី ​ហ្វីលីពីន ​ថៃ ​វៀតណាម ​និង​កម្ពុជា។

 

ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​អាស៊ាន​នៅ​ប្រទេស​ម៉ាឡេស៊ី​នេះ មិន​មែន​មាន​តែ​ការ​ប្រកួត​តែ​ម្យ៉ាង​នោះ​ទេ ប៉ុន្តែ​មាន​ដាក់​តាំង​ពិរព័ណ៌​មាន​ផលិត​ផល​បច្ចេកវិទ្យា​ជា​ច្រើន​ប្រភេទ​ ដើម្បី​បង្ហាញ​ពី​​ការ​រីក​ចម្រើន​នៃ​វិស័យ​បច្ចេកវិទ្យា​របស់​គេ៕​

 

3

 

4

 

អត្ថបទ៖ ជាន ចាន់រ៉ា​


Address: Nº 1, St. Republic of Poland (163),
Sangkat Veal Vong, Khan 7 Makara, Phnom Penh.
Tel: +855 95 722 297, eMail: