​​ការ​ប្រកួត DOTA2 របស់ស្វែង​រក​ក្រុម​ខ្លាំង​ទៅ​ម៉ាឡេស៊ី

Thursday, May 12th, 2016

E-Sport Federation Cambodia បាន​​បង្កើត​​ការ​ប្រកួត​​ស្វែង​រកជើង​ខ្លាំង DOTA2 លើ​ដំបូង​បង្អស់​របស់​ខ្លួន​ដើម្បី​ទៅចូល​រួម​ប្រកួតថ្នាក់​អន្តរជាតិ​ជាមួយនឹងក្រុមជើងខ្លាំងដ៏​ទៃ​ទៀត​នៅ​ក្នុង​តំបន់​ Asean នៃព្រឹត្តិការ ASEAN Games for eSports 2016

រាល់អ្នកចុះឈ្មោះទាំងអស់ត្រូវមានលិខិតឆ្លងដែន(PASSPORT) ហើយថ្ងៃផុតកំណត់របស់លិខិតឆ្លងដែន(PASSPORT) នោះត្រូវមានរយៈពេលលើសពី៦ខែជាដាច់ខាត

Dota2-Tournament

រង្វាន់

អ្នកប្រកួតដែលឈ្នះជើងឯក Tournament EFC នឹងមានឪកាសបានទៅប្រទេសម៉ាឡេស៊ីប្រកួតក្នុងព្រឹត្តិការ ASEAN Games for eSports 2016 លើស​ពី​នេះ​ទៅ​ទៀតក្រុមជើងឯកទទួលបានការឧបត្ថម្ភនូវថ្លៃធ្វើដំណើរស្នាក់នៅនឹងអាហារសំរាប់ទៅប្រកួត​នៅម៉ាឡេស៊ី។

ការចុះឈ្មោះ

១) ការចុះឈ្មោះនឹងចាប់ផ្នើមនៅថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៦ ដល់​ ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៦។

២) សូមទំនាក់ទំនងមកលេខទូរស័ព្ទ ០៨៩ ៧៧៧ ៦៩៤ / ០៨៩ ៧៧៧ ៦៩៣ ដើម្បីចុះឈ្មោះ។

៣) អ្នករៀបចំការប្រកួតនឹងត្រូវត្រួតពិនិត្យទៅលើក្រុមនិមួយៗដើម្បី​ឲ្យ​មានលក្ខណៈ​ត្រឹមត្រូវទៅតាមលក្ខខណ្ឌ​​នៃ​ការ​ចុះ​ឈ្មោះ​។

៤)​ ថ្ងៃប្រកួតនឹងចាប់ផ្ដើមនៅថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ ២០១៦

កាលវិភាគ និង ច្បាប់នៃការប្រកួត

១) ក្រុមទាំងអស់ត្រូវចូលក្នុង Lobby អោយបានមុន១០នាទីមុនពេលចាប់ផ្ដើមប្រកួត។

២)​ បើក្រុមណាដែលមិនបានរួចរាល់មុន ​​ Game ចាប់ផ្ដើមរយៈពេល​៥នាទី ក្រុម​នោះ​នឹង​ចាត់​ទុក​ថា​ចាញ់។

៣) ការប្រកួតនឹងមិនធ្វើឡើងសារជាថ្មីខណៈពេលដែល Creep wave ទី១ចេញមកឬ Firstblood ហើយ​ ។

ច្បាប់ជាក់លាក់

១) វិញ្ញាសារ DOTA2។

២) Game mode ដែលត្រូវប្រកួតគឺ Captains Mode (CM), Tournament Version។

៣) បោះកាក់ជ្រើសរើសខាង(Radiant or Dire)។

៤)​ ការប្រកួតជាលក្ខណៈចាញ់ថ្លាក់(Best of 1)។

៤)  ក្រុម​ណា​ដែល​កំទេចបន្ទាយ(Ancient) របស់​គូ​ប្រកួត​មុន​នឹង​ទទួលជ័យជំនះ​។ ករណី​ក្រុម​មួយ​ណា​ដែល​ព្យាយាម​ Disconnect ដោយ​មាន​បំណង ​ដូច​នេះ​ជ័យ​ជំនះ​​នឹង​ត្រូវ​បានទៅលើគូប្រកួតម្ខាងទៀត។

៥) Spectator mode ត្រូវកំណត់អោយ Game Delay ៥នាទី។

៦) អ្នកដែលចូលរួមប្រកួតទាំងអស់ត្រូវអាន នឹងគោរពទៅតាមច្បាប់ និងបទប្បញ្ញាតិក្នុងករណីដែលមិនបានត្រួតពិនិត្យច្បាស់លាស់ ហើយតវ៉ាបង្កើតជាបញ្ហាដល់ការប្រកួត នោះនឹងត្រូវដកសិទ្ធិចេញ។

ច្បាប់អំឡុងពេលប្រកួត

១) ប្រសិនបើ player disconnect ក្នុងអំឡុងពេលប្រកួត Game​ និងត្រូវ pause រងចាំការ​ reconnect មក​វិញ​។ ក្នុងករណីក្រុមណាដែល Pause  ដោយគ្មានហេតុផលនឹងត្រូវទទួលពិន័យ​។​

២) ក្រុមនិមួយៗមានចំនួននាទីសរុប១០នាទីសំរាប់ការ Pause។ បន្ទាប់ពីពេលវេលា Pause អស់ Game នឹង Resume លេងជាធម្មតាវិញ។

៣)​ ករណីដែលសមាជិកទាំងអស់នៃក្រុមណា១បាន Disconnect ដោយអចេតនាចាំបាច់ត្រូវការតែ​ការ Pause ១សំរាប់រង់ចាំ។ ប្រសិនបើក្រុមដែលបាន Disconnect មិនបាន Reconnect ក្នុងរយៈពេល ១០ នាទីគឺត្រូវបានអស់សិទ្ធិក្នុងការប្រកួត។

៤)​ នៅក្នុងករណី Server មានបញ្ហា, ការប្រកួតត្រូវបានបន្តពីការ Save ទុកចុងក្រោយ។ Player ណាដែលជា Host នឹងមាន Option រៀបចំការប្រកួតដើម្បីទាញយកឯកសារសកម្មភាពប្រកួតពេលដែល Player នោះធ្វើជា Host ម្តងទៀត ឯកសារសកម្មភាពប្រយុទ្ធត្រូវបានរក្សាទុកជារៀងរាល់នាទី។ ក្នុងករណីដែលការទាញយកឯកសារសកម្មភាពមិនដំណើរការ ក្រុមទាំង២នឹងត្រូវលេង Game ថ្មីឡើងវិញដោយផ្អែកទៅលើ Hero ដែលបានរើសពីមុន។

៦) មិនអនុញ្ញាតអោយមាន គ្រូបង្វឹក មិត្តភ័ក្ត អ្នកគ្រប់គ្រង ឬអ្នកណាដែលទាក់ទង និងក្រុមនៅក្នុង Lobby ជាដាច់ខាត។

ច្បាប់អត្តពលិក

១) អត្តពលិកម្នាក់មិនអាចចូលរួមប្រកួតអោយក្រុមផ្សេងដ៏ទៃទៀតក្នុងអំឡុងពេល Tournament ករណីខុសនិងច្បាប់ក្រុមទាំង២​នឹងត្រូវដកសិទ្ធិចេញ។

២)​ អ្នកប្រកួតដែលមានអាយុក្រោម ១៨ឆ្នាំត្រូវមានការអនុញ្ញាតពីអាណាព្យាបាល។

អត្តចរិត

១) អ្នក​ប្រកួត​ទាំង​អស់​ត្រូវ​មាន​អត្តចរិត​សមរម្យ​ និងមាន​ភាព​រស់​រាយ​ទៅ​មជ្ឈដ្ឋាន​ជុំវិញ​ដូចជា​ អ្នក​ត្រួតពិនិត្យ​​ អ្នក​ចូល​រួមប្រកួត បុគ្គលិកការងារ និងទស្សនិកជនដែលចូលរួម។

២) អ្នកប្រកួតទាំងអស់ហាមមិនអោយប្រើពាក្យមិនគួរសម ឬជេប្រមាថបូករួមទាំងការ Chat ក្នុងអំឡុងពេលប្រកួត។

៣) អ្នករៀបចំការប្រកួតមានសិទ្ធិកែប្រែ និងបញ្ឈប់ក្រុម ឬការប្រកួតគ្រប់ពេលដោយមានហេតុផលសមស្រប។

សិទ្ធិគណៈកម្មការ៖ យើង​ខ្ញុំ​អាចមានសិទ្ធិកែប្រែលក្ខ័ន្តិកៈទាំងអស់ដោយផ្អែកលើស្ថានភាពគឺការសំរេចសេចក្ដីចុងក្រោយ។

Address: Nº 1, St. Republic of Poland (163),
Sangkat Veal Vong, Khan 7 Makara, Phnom Penh.
Tel: +855 95 722 297, eMail: