ប្រវត្តិ​​សហព័ន្ធ​​កីឡា​​អេឡិចត្រូនិក​​អន្តរជាតិ​

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ (International e-Sport Federation «IeSF»)​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​​៨ ខែ​សីហា ឆ្នាំ​២០០៨​​ ​ដោយ​មាន​សមាគម​​កីឡា​អេឡិចត្រូនិក​ចំនួន​​៩​​គឺ សមាគម​កីឡា​អេឡិច​ត្រូនិក​ដាណឺម៉ាក កូរ៉េ​ខាង​ត្បូង អាល្លឺម៉ង់ អូទ្រីស បែលហ្ស៊ិក ហុល្លង់ ស្វិស វៀតណាម និ​ង​កោះ​តៃវ៉ាន់ ហើយ​មហា​សន្និបាត​លើក​ទី​១​​ត្រូវ​បាន​ធ្វើ​ឡើង​​​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​ដដែល។ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​​មាន​ទី​ស្នាក់​ការ​កណ្តាល​នៅ​ប្រទេស​ កូរ៉េ​ខាង​ត្បូង។   ប្រវត្តិ​ប្រកួត មួយ​ឆ្នាំ​បន្ទាប់​ពី​បាន​បង្កើត សហព័ន្ធ​កីឡាអេឡិចត្រូនិក​បាន​រៀប​ចំ​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​របស់​ ខ្លួន​ឈ្មោះ​ “IeSF challenge” ​នៅ​ថ្ងៃ​​ទី​​១២​ ខែ​ធ្នូ​ ឆ្នាំ២០០៩ ហើយ​បន្ទាប់​មក​ការ​ប្រកួត​ “IeSF Grand Finals” ក្នុងឆ្នាំ២០១០ និង​ព្រឹត្តិការណ៍​ “IeSF World Championship” ឆ្នាំ២០១១ និង​មាន​ការ​ប្រកួត​បន្ត​បន្ទាប់​ទៀត។   ឆ្នាំ​២០១២​បាន​ ក្លាយ​ជា​ឆ្នាំ​ដ៏​សំខាន់​មួយ​សម្រាប់​កីឡា​អេឡិចត្រូនិក​ និង​សហព័ន្ធ​កីឡា​អេឡិច​ត្រូនិក​​អន្តរជាតិ​ ខណៈ​ព្រឹត្តិការណ៍​ប្រកួត​ IeSF 2012 World championship មាន​ស្ត្រី​ចូល​រួម​ប្រកួត​ជា​លើក​ដំបូង។   ខែ […]

Readmore »
Address: Nº 1, St. Republic of Poland (163),
Sangkat Veal Vong, Khan 7 Makara, Phnom Penh.
Tel: +855 95 722 297, eMail: