លក្ខន្តិកៈនៃ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា

អាណត្តិ ២០១៤-២០១៨ ជំពូក ១ ៖ គោលការណ៍ជាមូលដ្ឋាន ប្រការ ១ ៖ គោលបំណង សហព័ន្ធ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៤​ មាន​ឈ្មោះ​ថា​«សហព័ន្ធ​កីឡា​អេឡិច​ត្រូនិក​កម្ពុជា»​ អក្សរ​កាត់​«ស.​ក​.​អ​.​ក​» អក្សរ​អង់គ្លេស «E-Sports​ Federation​ Cambodia​ (EFC)»ក្នុង​គោល​បំណង​៖ -អភិវឌ្ឍ និង​ផ្សព្វផ្សាយ​កីឡា​អេឡិច​ត្រូនិក​ទូទាំង​ព្រះ​រាជាណាចក្រ​កម្ពុជា​ -បណ្ដុះ​ប្រាជ្ញា ស្មារតី​ និង​ភាព​ឆ្លាត​វ៉ៃ​របស់​យុវវ័យ និង​អត្តពលិក ​-តំណាង​​ប្រទេស​កម្ពុជា​នៅ​ក្នុង​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​រួម​មាន​កីឡា FIFA Online,​ WarCraft,​ The​ Frozen Throne,​ AK,… ​និង​កីឡា​អាស៊ី ព្រម​ទាំង​​អន្តរជាតិ​ -ជំរុញ និង​លើក​កម្ពស់​កីឡា​អេឡិចត្រូនិក​តាម​រយៈ​តម្លៃ​នៃ​មនុស្ស​ជាតិ អប់រំ​ វប្បធម៌​ សាមគ្គី និង​សន្តិភាព​ -អភិវឌ្ឍ និង​ការពារ​ស្វ័យភាព​នៃ​កីឡា​អេឡិចត្រូនិក​តាម​គោល​ការណ៍​កីឡា E-Sports​ អន្តរជាតិ​ -គាំទ្រ និង​ធ្វើ​ឲ្យ​សុខ​ដុម​ចំពោះ​វប្បធម៌ និង​អប់រំ​ជា​មួយ​កីឡា​អេឡិចត្រូនិក​ -រៀប​ចំ​ការ​ប្រកួត​ថ្នាក់​ជាតិ​អន្តរជាតិ​ និង​តំណាង​ជាតិ​ទៅ​ប្រកួត​ជា​អន្តរជាតិ​ដោយ​ប្រកាន់​ភ្ជាប់​នូវ​គោល​ការណ៍​លក្ខន្តិកៈ និង​បទបញ្ញត្តិ​អន្តរជាតិ​ -សហព័ន្ធ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឋានៈ សង្គម​ ពូជ​សាសន៍ និង​សាសនា​ឡើយ​ -ទីស្នាក់​ការ​អាគារ​លេខ១​,​ […]

Readmore »
Address: Nº 1, St. Republic of Poland (163),
Sangkat Veal Vong, Khan 7 Makara, Phnom Penh.
Tel: +855 95 722 297, eMail: