AK2 League រក​ឃើញ​ជើង​ឯក​ និង​ជើង​ឯករង

ការ​ប្រកួត​ AK2 League season I បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ​ ដោយ​ប្រើរយៈពេល​ ១៣​សប្ដាហ៍ នឹង​មាន​ការ​ប្រកួត​សរុប​ទាំង​អស់​ ៣៦០ប្រកួត​ដើម្បី​ធ្វើ​ការប្រកួត​​សន្សំ​ពិន្ទុ ស្វែង​រក​ជើង​ឯក​ និង​ជើងឯក​រង​ ដោយ​ជា​លទ្ធ​ផល​បានស្វែង​រក​ឃើញ​តំណែង​ជើង​ឯកបាន​ទៅលើ​ក្រុម​ NeverCare ទទួល​បាន​រង្វាន់​ 10,000 Sabay Gold ដោយឈ្នះ​តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះពី​ជើង​ឯក​រង​ YouWillKnow ដែល​ទទួល​បាន​ 5,000 Sabay Gold ។ ​សហព័ន្ធ​កីឡា​អេឡិច​ត្រូនិក​កម្ពុជា​ ក៏​សូម​ថ្លែង​អំណរគុណយ៉ាង​ជ្រាលជ្រៅ​ដល់​ E-Sports ក្លឹប​ទាំង5  ​ ដែល​បាន​ចូល​រួម​សហការ និងឧបត្ថម្ភ​ មាន​ដូច​ជា​ Battle Ground, Iron net, True Cyber, 4G Dota និង​ Sector 7 ។             ខាង​ក្រោម​នេះ​គឺ​ជា​តារាង​ពិន្ទុនៃ​ការ​ប្រកួត​ AK 2 League សរុប៖  

Readmore »

​ថ្ងៃ​ស្អែក​ នឹង​រក​ឃើញ​ក្រុម​ជើង​ឯក​ពានរង្វាន់ AK League 2016 ​

ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​​ពាន​រង្វាន់​ AK League 2016 ឈាន​ដល់​សប្តាហ៍​ចុង​ក្រោយ​​ហើយ​ដែល​ជា​សប្តាហ៍​ទី​១៣​ បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​អស់​រយៈ​ពេល​១២​សប្តាហ៍​កន្លង​មក។ ​ថ្ងៃ​សៅរ៍ ទី​២៥​ ខែ​មិថុនា​​នេះ​​នឹង​ចាប់​ផ្តើម​ប្រកួត​ពី​ម៉ោង​១​​រសៀល​រហូត​ដល់​ម៉ោង​៣​រសៀល​នៅ​ហាង​អ៊ីនធើណេត​ទាំង​៥​ក្នុង​នោះ​ហាង  Cyber Battle Ground, Sector7, 4G Dota, True Cyber ​និង  Iron Net ។   ដូច្នេះ​ក្រុម​ជើង​ឯក​​ AK League នឹង​ត្រូវ​រក​ឃើញ​នា​សប្តាហ៍​នេះ​ហើយ។ សូម​រង់​ចាំ​មើល​ទាំង​អស់​គ្នា​ថា​តើ​ក្រុម​មួយ​ណា​នឹង​លើក​ពាន​ AK2 League​​រដូវ​កាល​ដំបូង​នេះ។   សប្តាហ៍​ចុង​ក្រោយ​នេះ​ក្រុម​ដែល​ត្រូវ​ប្រកួត​មាន៖ –          YouWillKnow, Se7en Gun Club, Overcome, Team Domi ត្រូវប្រកួតនៅ  Iron Net –          OtJesKlach2, Five Military, Final Xteam, OtJesKlach1 ត្រូវប្រកួតនៅ  4G Dota –          Why Not […]

Readmore »

ការ​ប្រកួត​ E-Sport​ រក​ឃើញ​​៤​ក្រុម​នៅ​ភ្នំពេញ​​​​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​បុណ្យ​សមុទ្រ

តំបន់​ទី​៥​គឺ​រាជ​ធានី​ភ្នំពេញ​ដែល​ជា​ភូមិ​កណ្តាល​បាន​ស្វែង​រក​ឃើញ​ក្រុម​ចំនួន​​៤​សម្រាប់​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​យុទ្ធនាការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៥​របស់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា។   ក្រុម Five Military   ភូមិ​ភាគ​រាជ​ធានី​ភ្នំពេញ​មាន​ក្រុម​អ្នក​លេង​កីឡា​អេឡិចត្រូនិក​រាប់​រយ​​ក្រុម​បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ជម្រុះ​ស្វែង​ក្រុម​ខ្លាំង​ចំនួន​៨។ ក្រោយ​​ប្រកួត​ជម្រុះ​អស់​រយៈ​ពេល​ច្រើន​ថ្ងៃ​ពោល​គិត​ចាប់​ពី​ថ្ងៃ​ទី​​១៦​ដល់​ទី​២១​ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​ ក្រុម​ខ្លាំង​ទាំង​​៨​ត្រូវ​បាន​រក​ឃើញ​ និង​បែង​ចែក​ជា​ពីរ​ពូល​សម្រាប់​ប្រកួត​សន្សំ​ពិន្ទុ។   ពូល​ A មាន​ក្រុម Vfriend, Immortal, Noescape និង Revenger ហើយ​​ឆ្លង​កាត់​ប្រកួត​សន្សំ​ពិន្ទុ​៣​លើក​​ក្នុង​ពូល​ ក្រុម Vfriend និង Immortal មាន​៦​ពិន្ទុ​ដូច​គ្នា​ បន្ទាប់​ពី​ឈ្នះ​២​ប្រកួត​ និង​ចាញ់​១​ប្រកួត។ ចំណែក​ពូល​ B មាន​ក្រុម​ Zers, Five Military, The Hell Gate និង​ Five Varrior ​ហើយ​ឆ្លង​កាត់​ប្រកួត​សន្សំ​ពិន្ទុ​៣​លើក​ក្នុង​ពូល​ ក្រុម Zers និង Five Military មាន​៦​ពិន្ទុ​ដូច​គ្នា​ ក្រោយ​ឈ្នះ​២​ប្រកួត​ និង​ចាញ់​១​ប្រកួត។ ដូច្នេះ​ក្រុម​៤​គឺ Vfriend, Immortal, Zers និង Five […]

Readmore »

E-Sports ​ថ្នាក់​ជាតិ​រក​ឃើញ​ក្រុម​ខ្លាំង​ប្រចាំ​តំបន់​ទី៣​ និង​ទី​៤​ហើយ​

សហព័ន្ធ​កីឡា​អេឡិត្រូនិក​កម្ពុជា​បាន​រក​ឃើញ​​ក្រុម​ខ្លាំង​ចំនួន​៦​​ប្រចាំ​តំបន់​ទី​៣​ និង​ទី​៤ ហើយ​​សម្រាប់​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៥​ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​នៅ​តំបន់​ទី​៤​កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៤​ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ។ ក្រុម​ខ្លាំង​ទាំង​៦​មាន​សិទ្ធិ​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ក្នុង​ពិធី​បុណ្យ​សមុទ្រ​នា​ខែ​ធ្នូ​ ឆ្នាំ​២០១៥​ខាង​មុខ​នេះ​នៅ​ខេត្ត​កំពត។  ក្រុម​ NeverCare   ការ​ប្រកួត​ជម្រុះ​ស្វែង​រក​ក្រុម​ខ្លាំង​ប្រចាំ​តំបន់​ទី​៤​ដែល​មាន​ខេត្ត​ចំនួន​៥​គឺ ​បាត់ដំបង​ បន្ទាយ​មានជ័យ​ ប៉ៃលិន​ កំពង់ឆ្នាំង​ និង​ពោធិ៍សាត់ ពី​ថ្ងៃ​ទី​៩ ​វិច្ឆិកា​ ដល់​ ទី​១៤​ ​វិច្ឆិកា​ដែល​មាន​ក្រុម​ចូល​រួម​ប្រកួត​ជា​ច្រើន។ ជា​លទ្ធផល​​ក្រុម​ NeverCare មក​ពី​ខេត្ត​កំពង់​ឆ្នាំង​ ក្រុម​Will Show U មក​ពី​ខេត្ត​បាត់ដំបង​ និង​ក្រុម​ G-Mission ក៏​មក​ពី​ខេត្ត​​បន្ទាយមាន​ជ័យបាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ បន្ទាប់​ពី​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​ NeverCare បាន​យក​ឈ្នះ​ Naga Five ដោយ​លទ្ធផល​ ៥-០, Will Show U បាន​យក​ឈ្នះ​ G-Mission ដោយ​លទ្ធផល​ ៥-៣។   ដោយ​សារ​តំបន់​ទី​៤​នេះ​មាន​ក្រុម​ចូល​រួម​ច្រើន​ និង​ត្រូវ​យក​៣​ក្រុម​ដើម្បី​បំពេញ​១៦​ក្រុម​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​បុណ្យ​សមុទ្រ ដូច្នេះ​ក្រុម​ចាញ់​គឺ​ G-Mission និង​ Naga Five ត្រូវ​ប្រកួត​គ្នា​ដើម្បី​យក​អ្នក​ឈ្នះ​មួយ​ក្រុម​ទៀត​ […]

Readmore »

Tiger GNX និង​ Five_Furious ​តំណាង​​តំបន់​ទី​២​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ E-Sports នៅ​បុណ្យ​សមុទ្រ​​

បន្ទាប់​ពី​ការ​ប្រកួត​អស់​រយៈ​ពេល​ជិត​មួយ​សប្ដាហ៍​កន្លង​ទៅ​ ពេល​នេះ​រក​ឃើញ​ក្រុម​ខ្លាំង​ពីរ​គឺ Tiger GNX​​ និង​ Five_Furious មក​ពី​ខេត្ត​​រតនគីរី​ទាំង​ពីរ​ក្រុម​ដែល​​តំណាង​តំបន់​ទី​២​ដែល​មាន​សិទ្ធិ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​កម្មវិធី​បុណ្យ​នៅ​ខេត្ត​កំពត​នា​ខែ​ធ្នូ​ ខាង​មុខ​នេះ។   ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ CCC ប្រចាំ​ឆ្នាំ​២០១៥​ បាន​រក​ឃើញ​ក្រុម​ខ្លាំង​ពីរ​តំបន់​ហើយ​បើ​គិត​ទាំង​តំបន់​ទី​ពីរ​នេះ​ផង​។ ការ​ប្រកួត​នៅ​តំបន់​ទី​២​គឺ​ធ្វើ​ឡើង​នៅ​ខេត្ត​រតនគីរី​ មណ្ឌលគីរី​ ស្ទឹងត្រែង​ និង​ក្រចេះ​ដែល​មាន​ក្រុម​ចូល​រួម​ចំនួន​៨​ក្រុម ​និង​បែង​ចែក​ជា​ពីរ​ពូល។   ក្រុម Five Furious ​ ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ ក្រុម​ Tiger GNX ​បាន​យក​ឈ្នះ​ក្រុម​ GNX Killer ដោយ​លទ្ធផល​ ៥-២ ខណៈ​ក្រុម​​ Five_Furious បាន​យក​ឈ្នះ​ក្រុម​ First Blood ដោយ​លទ្ធផល​៥-០​ដើម្បី​សិទ្ធិ​ធ្វើ​ដំណើរ​ទៅ​កាន់​ពិធី​បុណ្យ​សមុទ្រ។   ក្រុម​ Tiger GNX និង​ Five_Furious ត្រូវ​ប្រកួត​គ្នា​នៅ​ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ​ដើម្បី​ស្វែង​ក្រុម​ណា​លេខ​១​ទទួល​បាន​ប្រាក់​រង្វាន់​១៥០០​ដុល្លារ​ និង​លេខ​២​ទទួល​បាន​ប្រាក់​រង្វាន់​១០០០​ដុល្លារ​ មុន​ពេល​ក្រុម​ទាំង​ពីរ​ចូល​រួម​ប្រកួត​វគ្គ​ផ្តាច់​​ស្វែង​ជយលាភី​ទូទាំង​ប្រទេស។​ កាល​​ប្រកួត​នៅ​តំបន់​ទី​១​ ក្រុម​ You Will Know និង​​ OverCome ​ជា​អ្នក​មាន​សិទ្ធិ​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ខេត្ត​កំពត។ […]

Readmore »

E-Sports ថ្នាក់​ជាតិ​រក​ឃើញ​ក្រុម​ខ្លាំង​២​ទៅ​ប្រកួត​ផ្តាច់​ព្រ័ត្រ​នៅ​បុណ្យ​សមុទ្រ​ហើយ​​

ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ CCC ប្រចាំ​ឆ្នាំ​២០១៥​ បាន​ស្វែង​រក​ឃើញ​ក្រុម​ខ្លាំង​ពីរ​សម្រាប់​តាំង​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​ទី​១​ចូល​រួម​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​កម្មវិធី​បុណ្យ​សមុទ្រ​ក្នុង​​ខេត្ត​កំពត​នា​ខែ​ធ្នូ​ ខាង​មុខ​នេះ​ហើយ។   ការ​ប្រកួត​ជម្រើស​កីឡា​ E-Sports នៅ​តំបន់​ទី​១​បាន​ប្រព្រឹត្ត​ទៅ​ចំនួន​​៤​ខេត្ត​គឺ​ខេត្ត​ស្វាយរៀង​ កំពង់ចាម​ ព្រៃវែង​ និង​​កណ្តាល​ចាប់​ពី​ថ្ងៃ​ទី​​១៩​ដល់​ ថ្ងៃ​ទី​២៤​ ខែ​តុលា​ កន្លង​ទៅ​នេះ។ ​ជា​លទ្ធផល​ក្រុម​ពីរ​គឺ​ក្រុម​ You Will Know មក​ពី​ខេត្ត​កណ្តាល​ និង​ក្រុម​ OverCome មក​ពី​ខេត្ត​ស្វាយរៀង​តំណែង​ឲ្យ​តំបន់​ទី​១​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ។   ក្រុម You Will Know   មុន​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ​ ក្រុម​ You Will Know បាន​ប្រកួត​ឈ្នះ​ក្រុម​ The Fire Five មក​ពី​ខេត្ត​កំពង់ចាម​ដោយ​លទ្ធផល​ ៥-២ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ខណៈ​ក្រុម​ OverCome ​បាន​ប្រកួត​ឈ្នះ​ក្រុម​ Secret Hurricane មក​ពី​ខេត្ត​កណ្តាល​ដោយ​លទ្ធផល​ ៥-៤ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដូច​គ្នា។   ក្រុម​ទាំង​ពីរ​នេះ​មិន​ទាន់​ដឹង​ថា ក្រុម​ណា​ជា​ក្រុម​លេខ​១​ ឬ​លេខ​២​ទេ​ ដោយ​ពួក​គេ​ត្រូវ​ប្រកួត​គ្នា​នៅ​ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ​ដើម្បី​ស្វែង​រក​​ក្រុម​លេខ​១​ទទួល​បាន​​ប្រាក់​រង្វាន់​១៥០០​ដុល្លារ ​និង​ក្រុម​លេខ​២​ទទួល​បាន​១០០០​ដុល្លារ​ […]

Readmore »

សហព័ន្ធ​ E-Sports កម្ពុជា​ប្រកាស​ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​ទូទាំង​ប្រទេស​

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​​បាន​ប្រកាស​បើក​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ Cambodian Cyber Championship ​ប្រចាំ​ឆ្នាំ​២០១៥ ​​ចាប់​​ពី​ថ្ងៃ​ទី​​១៩​ ខែ​តុលា​ ដល់​​​ថ្ងៃ​ទី​១២​​ ខែ​ធ្នូ​ ឆ្នាំ​២០១៥​ដែល​ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​នៅ​ទី​ស្នាក់​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។     ការ​ប្រកួត​ជើង​ឯក​ជាតិ​នេះ​ដើម្បី​ស្វែង​រក​ជយលាភី​២​​ក្រុម​​​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ចេញ​ទៅ​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ MATIC 2016 ​ដែល​កម្ពុជា​ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​២០១៥​ និង​ត្រូវ​ការពារ​តំណែង​ជើង​ឯក​របស់​ខ្លួន​ នា​ខែ​មករា​ ឆ្នាំ​២០១៦​ នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ ​ ការ​ប្រកួត​ជ្រើសរើស​ជើង​ឯក​​ថ្នាក់​ជាតិ​ CCC​ 2015​ ​ត្រូវ​ធ្វើ​ឡើង​ទូទាំង​ប្រទេស​ដែល​ត្រូវ​បាន​បែង​ចែក​ជា​៦​តំបន់។ ​តំបន់​ទី​១-ខេត្ត​ស្វាយរៀង​ កំពង់ចាម​ ព្រៃវែង និង​តាខ្មៅ​ ពី​ថ្ងៃ​ទី​១៩ តុលា ដល់​ ទី​២៤ តុលា។ តំបន់​ទី​២-ខេត្ត​រតនគីរី​ មណ្ឌលគីរី​ ស្ទឹងត្រែង​ និង​ក្រចេះ​ ពី​ថ្ងៃ​ទី​២៦​ តុលា​ ដល់​ ទី​៣១ តុលា។ តំបន់​​ទី​៣-​ខេត្ត​សៀមរាប​ ឧត្តរមានជ័យ​ ​ព្រះ​វិហារ​ និង​កំពង់ធំ ពី​ថ្ងៃ​ទី​២​ ​វិច្ឆិកា​ ដល់ ​ទី​៨​ ​វិច្ឆិកា។ តំបន់​ទី​៤-ខេត្ត​បាត់ដំបង​ បន្ទាយ​មានជ័យ​ ប៉ៃលិន​ […]

Readmore »
Address: Nº 1, St. Republic of Poland (163),
Sangkat Veal Vong, Khan 7 Makara, Phnom Penh.
Tel: +855 95 722 297, eMail: