E-Sports ​កម្ពុជា​បាន​​ចូល​រួម​មហា​គ្រួសារ​កីឡា​កម្ពុជា​រៀប​ចំ​ដោយ​សម្តេច​

សហព័ន្ធ​កីឡា​​អេឡិចត្រូនិក​កម្ពុជា​​ (E-Sports)​ ​មាន​កិត្តិយស​ដែល​បាន​ចូល​រួម​​​ក្នុង​ពិធី​ទទួល​ទាន​អាហារ​គ្រួសារ​កីឡា​ កម្ពុជា​ដែល​រៀប​ចំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នៅ​កោះ​ពេជ្រ​កាល​ពី​យប់​ មិញ។     ក្នុង​ពិធី​មហា​គ្រួសារ​កីឡា​កម្ពុជា​លើក​ទី​១​នេះ​មាន​អត្តពលិក​សរុប​ ចំនួន​៣៤០០​នាក់​មក​ពី​សហព័ន្ធ​កីឡា​ និង​អង្គភាព​កីឡា​ទូទាំង​ប្រទេស​កម្ពុជា​ដូច​ជា​ សហព័ន្ធ​​អត្តពលិកម្ម​ ហែល​ទឹក ​តេក្វាន់ដូ ​បាល់ទាត់ កូន​ឃ្លី​លើ​តុ បាល់​ឱប​ កីឡា​​ហោះហើរ​ បាល់បោះ​ បាល់ទះ​ ​កាយ​សម្ពន្ធ​ តេក្វាន់ដូ​ ITF កីឡា​ជិះ​ស្គី​ បាញ់​កាំភ្លើង​ ទ្រីយ៉ាថ្លុង​ ​​ប្រដាល់​ ប៉េតង់​ បេស្ប៉ល់​ អុក​ ​យូដូ​ ជិះ​សេះ​ ហុកគី​ ល្បុក្កតោ​ ​វ៉ូស៊ូ​ ទាញ​ព្រ័ត្រ​ វ៉ូវីណាម​ តុងហ្គីលម៉ូដូ​ បញ្ចសីលា​ មន្ត្រី​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ​​​សីប៉ាក់តាក្រ​ កីឡា​រាំ​ កាំប៉ូ​ ហាប់គីដូ​ យានយន្ត​ ការ៉ាតេដូ​ ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ គុន​ខ្មែរ​អន្តរជាតិ​ កីឡា​ឡើង​ភ្នំ​ ប៉ារ៉ា​ឡាំពិក​ ស្បេស្យាល់ ​ក្រុម​កីឡា​ក្រសួង​មហា​ផ្ទៃ​ កីឡា​ខេមរភូមិន្ទ​ […]

Readmore »

ទិដ្ឋភាព​សន្និសីទ​ព័ត៌មាន​ស្តី​ពី​​ជយលាភី​ជើង​ឯក​​ MATIC

បន្ទាប់​ក្រុម​កីឡា​អេឡិចត្រូនិក​កម្ពុជា​ទទួល​បាន​ជោគជ័យ​ពី​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​MATIC 2015 (Mission Against Terror International Championships)​លើក​ទី​៤​នៅ​ប្រទេស​ចិន​​កាល​ពី​ថ្ងៃ​ទី​១៧-១៨ ខែ​មករា​មក សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា (EFC)​ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​បាន​រៀប​ចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៥ ក្រោម​អធិបតី​ភាព​ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខា​អគ្គលេខាធិការ​ NOCC និង​លោក ជី សិលា ប្រធាន EFC​នៅ​ទី​ស្នាក់​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។ សន្និសីទ​សារព័ត៌មាន​ទទួល​បាន​ការ​ចូល​ទាំង​អស់​ពី​ស្ថាប័ន​ព័ត៌មាន​ក្នុង​ស្រុក​ដើម្បី​ផ្សព្វផ្សាយ​ពី​លទ្ធផល​ដល់​សាធារណៈ​ជន។ ខាង​ក្រោម​ជា​ទិដ្ឋភាព​នៃ​សន្និសីទ​ទាំង​ស្រុង៕         អត្ថបទ៖ ជាន ចាន់រ៉ា

Readmore »

ទិដ្ឋភាព​ទទួល​ស្វាគមន៍​ម្ចាស់​ជើង​ឯក Matic 2015 នៅ​ប្រលានយន្តហោះ​

លោក​អគ្គលេខាធិការ​ សមាជិក ​និង​អ្នក​គាំទ្រ​យ៉ាង​ច្រើន​កុះ​ករ​បាន​​ទៅ​​ទទួល​ស្វាគមន៍​យ៉ាង​កត់​ក្តៅ​ចំពោះ​ការ​មក​ដល់​របស់​ក្រុម​កីឡា​អេឡិចត្រូនិក​កម្ពុជា​ដែល​បាន​នាំ​ជ័យជម្នះ​ជូន​ជាតិ​មាតុភូមិ​ពី​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក​អន្តរជាតិ MATIC 2015 នៅ​ប្រទេស​ចិន។ ខាង​ក្រោម​ជា​ទិដ្ឋភាព​ជា​ច្រើន​នៃ​ការ​ទទួល​ស្វាគមន៍​ទាំង​កណ្តាល​យប់៕ អត្ថបទ៖ ជាន ចាន់រ៉ា

Readmore »

ទិដ្ឋភាព​ ក្រុម​ E-Sports កម្ពុជា​ឈ្នះ​ពាន​នៅ​ប្រទេស​ចិន

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​ម្ពុជា(EFC)​បាន​បញ្ជូន​​កីឡាករ​៣​ក្រុម​ទៅ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​​អេឡិចត្រូនិក​អន្តរជាតិ​ MATIC 2015 នៅ​ប្រទេស​ចិន​​ពី​ថ្ងៃ​ទី​១៧-១៨ នៅ​ប្រទេស​ចិន។ ជា​លទ្ធល​កីឡាករ​កម្ពុជា​២​ក្រុម​គឺ Secret ឈ្នះ​បាន​ជើង​ឯក​ដោយ​ទទួល​បាន​ប្រាក់​រង្វាន់​១៥​ពាន់​ដុល្លារ ខណៈ MD ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣​៕      

Readmore »
Address: Nº 1, St. Republic of Poland (163),
Sangkat Veal Vong, Khan 7 Makara, Phnom Penh.
Tel: +855 95 722 297, eMail: