E-Sports ​កម្ពុជា​ទៅ​ប្រកួត Asean Games for E-Sports ​នៅម៉ាឡេស៊ី ព្រឹក​នេះ

Friday, May 27th, 2016

ក្រុម​ E-Sports ​កម្ពុជា​ (កីឡា​អេឡិចត្រូនិក​កម្ពុជា) បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ព្រឹកមិញ​នេះ ដើម្បី​ចូល​រួម​ការ​ប្រកួត​ពាន​រង្វាន់ Asean Games for E-sports 2016 ​ទី​នោះ ដែល​មាន​ប្រទេស​ចូលរួម​៧​ប្រទេស​។

 

e-sport1ក្រុម​ E-sports ​កម្ពុជា

 

ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​ខាង​លើ​នេះ​ដែរ គឺ​លើ​វិញ្ញាសា​ Dota 2 ​ដែល​ការ​ប្រកួត​ចាប់​ផ្ដើម​ឡើង​នៅ​ចាប់​ពី​ថ្ងៃ​ទី​២៧ ​ដល់​៣០​ខែ​ឧសភា ឆ្នាំ​២០១៦​នេះ។ ​ប្រទេស​ដែល​ចុះ​ឈ្មោះ​ចូល​រួម​ការ​ប្រកួត Asean Games for E-sports 2016 ​នេះ រួម​មាន​ម៉ាឡេស៊ី​ដែល​ជា​ម្ចាស់​ផ្ទះ សិង្ហបុរី ​ឥណ្ឌូណេស៊ី ​ហ្វីលីពីន ​ថៃ ​វៀតណាម ​និង​កម្ពុជា។

 

សម្រាប់​ក្រុម​កីឡាអេឡិចត្រូនិកកម្ពុជា​ដែល​ចេញ​ដំណើរ​កាល​ព្រឹក​ម៉ោង​៧​មាន​លោក លន់ សាមឌី អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា លោក វាន់ សំបូរ សមាជិក និង​កីឡាករ​៥​នាក់។

 

កីឡា E-Sports ​កម្ពុជា ​កំពុង​តែ​រីក​លូតលាស់​យ៉ាង​លឿន ដោយ​បាន​បញ្ជូន​កីឡាករ​ជា​ច្រើន​ចេញ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ផ្សេង​ៗ​ទៀត ខណៈ​ដែល​ការ​ប្រកួត​ក្នុង​ស្រុក​វិញ​ក៏​មាន​ច្រើន​ដែរ ពោល​គឺ​នៅ​ចុង​ឆ្នាំ​នេះ​នឹង​មាន​ការ​ប្រកួត​ធំ​មួយ គឺ​ការ​ប្រកួត​ស្វែង​រក​ជើង​ឯក​ថ្នាក់​ជាតិ​របស់​កីឡា​អេឡិចត្រូនិក​កម្ពុជា៕

អត្ថបទ៖ មុន្នី រម្យ

 


Address: Nº 1, St. Republic of Poland (163),
Sangkat Veal Vong, Khan 7 Makara, Phnom Penh.
Tel: +855 95 722 297, eMail: