E-Sports ​កម្ពុជា​ធ្វើ​សិក្ខាសាលា​បក​ស្រាយ​ឱ្យ​ច្បាស់​ពី​កីឡា​របស់​ខ្លួន

Monday, May 23rd, 2016

ដោយមាន​ការ​យល់​ច្រឡំ​ច្រើន​ពី​កីឡា​ E-sport  ​ពី​សំណាក់​មហាជន​ទូទៅ ​កាល​ពី​ម្សិលមិញ​នេះ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​ធ្វើ​សិក្ខាសាលា​បកស្រាយ​ឱ្យ​កាន់​តែ​ច្បាស់​ហើយ​កាល​ពី​ម្សិលមិញ​នេះ ដោយ​មាន​​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពីអ្នក​សារព័ត៌មាន​ពី​គ្រប់​ស្ថាប័ន។

 

e-sport cambodia7

ពិធី​សិក្ខាសាលា

 

លោក  ជី សិលា​ ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​បញ្ជាក់​ថា E-sports ​ជា​ប្រភេទ​កីឡា​បច្ចេកវិទ្យា​ទាន់​សម័យ​មួយ ដែល​ជួយ​ខាង​ស្មារតី​របស់​យុវជន ​ក៏​ដូចជា​អាច​ធ្វើ​ឱ្យ​ពួកគេ​ចេះ​សហការ​គ្នា​ផង​ដែរ។ វា​មិន​ដូច​អ្វី​ដែល​មហា​ជន​គិត​ និង​យល់​ច្រឡំ​ថា ​វា​ជា​ល្បែង​ស៊ី​សង​នោះ​ទេ ព្រោះ​កីឡា​មួយ​នេះ​មាន​ច្បាប់​ក្បួន​ត្រឹមត្រូវ ដែល​អាច​ឱ្យ​អ្នក​លេង​មាន​គំនិត​ច្នៃ​ប្រឌិត​និង​ភាព​វ័យ​ឆ្លាត។

 

e-sport cambodia1

លោក  ជី សិលា

 

ទន្ទឹម​គ្នា​នេះ​ដែរ​ឯកឧត្ដម​ វ៉ាត់ ចំរើន ​អគ្គលេខាធិការ​នៃ​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​លើក​លើក​ដែរ​​ថា​កីឡា E-sports ​មាន​តាំង​ពី​យូរ​មក​ហើយ​នៅ​តាម​បណ្ដា​ប្រទេស​ជឿនលឿន​ ព្រោះ​វា​ជា​កីឡា​ដែល​តម្រូវ​ឱ្យ​កីឡាករ​ម្នាក់​ៗ​ចេះ​ប្រើ​កុំព្យូទ័រ​ឱ្យ​ស្ទាត់​ជំនាញ។ ខណៈ​ដែល​កម្ពុជា​វិញ ទើប​តែ​មាន​ប្រភេទ​កីឡា​មួយ​នេះ​ប៉ុន្មាន​ឆ្នាំ​នេះ​នោះ​ទេ ប៉ុន្តែ​កម្ពុជា​អាច​មាន​កីឡាករ​ល្អ​ៗ​អាច​ប្រជែង​ជាមួយ​ប្រទេស​ដទៃ​បាន ហើយ​បាន​លទ្ធផល​ល្អ​ថែម​ទៀត។ ដូច្នេះ​សូម​មហាជន​ទូទៅ កុំ​យល់​ច្រឡំ​ថា​វា​ជា​ល្បែង​ស៊ី​សង​អី ព្រោះ​កីឡា​នេះ​ក៏​អាច​ធ្វើ​ឱ្យ​ប្រទេស​ដទៃ​ស្គាល់​កម្ពុជា​ច្បាស់​ផង​ដែរ។

 

e-sport cambodia4

ឯកឧត្ដម​ វ៉ាត់ ចំរើន

 

សិក្ខាសាលា​កាល​ពី​ម្សិលមិញ​នេះ ​ក្រៅ​ពី​គោលដៅ​បកស្រាយ​ការ​យល់​ច្រឡំ​នេះ​ហើយ ​សហព័ន្ធ​ក៏​បាន​លើក​ផែន​ការ​​​មួយ​ចំនួន​ទៀត ​រួមមាន​​​​ត្រៀម​ខ្លួន​រៀប​ចំ​ការ​ប្រកួត​ជើង​ឯក​ជាតិ​ប្រចាំ​ឆ្នាំ​២០១៦​  និង​​​រៀប​ចំ​ឲ្យ​​ក្រុម​ជើង​ឯក​ និង​ជើង​ឯក​​ត្រៀម​ខ្លួន​កាន់​តែ​ល្អ​សម្រាប់​ចូល​រួម​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​​នា​នា ​នៅ​ឆ្នាំ​២០១៦​នេះ៕

 

e-sport cambodia2

 

e-sport cambodia5

 

e-sport cambodia6

e-sport cambodia11

 

e-sport cambodia10

 

e-sport cambodia12

អត្ថបទ៖ មុន្នី រម្យ


Address: Nº 1, St. Republic of Poland (163),
Sangkat Veal Vong, Khan 7 Makara, Phnom Penh.
Tel: +855 95 722 297/11 256 678, eMail:efckhmer@gmail.com