ប្រវត្តិ​​សហព័ន្ធ​​កីឡា​​អេឡិចត្រូនិក​​អន្តរជាតិ​

Tuesday, February 10th, 2015

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ (International e-Sport Federation «IeSF»)​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​​៨ ខែ​សីហា ឆ្នាំ​២០០៨​​ ​ដោយ​មាន​សមាគម​​កីឡា​អេឡិចត្រូនិក​ចំនួន​​៩​​គឺ សមាគម​កីឡា​អេឡិច​ត្រូនិក​ដាណឺម៉ាក កូរ៉េ​ខាង​ត្បូង អាល្លឺម៉ង់ អូទ្រីស បែលហ្ស៊ិក ហុល្លង់ ស្វិស វៀតណាម និ​ង​កោះ​តៃវ៉ាន់ ហើយ​មហា​សន្និបាត​លើក​ទី​១​​ត្រូវ​បាន​ធ្វើ​ឡើង​​​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​ដដែល។ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​​មាន​ទី​ស្នាក់​ការ​កណ្តាល​នៅ​ប្រទេស​ កូរ៉េ​ខាង​ត្បូង។

 

1

ប្រវត្តិ​ប្រកួត

មួយ​ឆ្នាំ​បន្ទាប់​ពី​បាន​បង្កើត សហព័ន្ធ​កីឡាអេឡិចត្រូនិក​បាន​រៀប​ចំ​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​របស់​ ខ្លួន​ឈ្មោះ​ “IeSF challenge” ​នៅ​ថ្ងៃ​​ទី​​១២​ ខែ​ធ្នូ​ ឆ្នាំ២០០៩ ហើយ​បន្ទាប់​មក​ការ​ប្រកួត​ “IeSF Grand Finals” ក្នុងឆ្នាំ២០១០ និង​ព្រឹត្តិការណ៍​ “IeSF World Championship” ឆ្នាំ២០១១ និង​មាន​ការ​ប្រកួត​បន្ត​បន្ទាប់​ទៀត។

 

ឆ្នាំ​២០១២​បាន​ ក្លាយ​ជា​ឆ្នាំ​ដ៏​សំខាន់​មួយ​សម្រាប់​កីឡា​អេឡិចត្រូនិក​ និង​សហព័ន្ធ​កីឡា​អេឡិច​ត្រូនិក​​អន្តរជាតិ​ ខណៈ​ព្រឹត្តិការណ៍​ប្រកួត​ IeSF 2012 World championship មាន​ស្ត្រី​ចូល​រួម​ប្រកួត​ជា​លើក​ដំបូង។

 

ខែ ​វិច្ឆិកា​ ឆ្នាំ​២០១៣  IeSF​ ទទួល​ បាន​ ជោគជ័យ​ក្នុង​ការ​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួត​នៅ​ក្រៅ​ប្រទេស​ដោយ​ ព្រឹត្តិការណ៍​ IeSF 2013 World Championship និង​មហា​សន្និបាត(General Meeting)​ឆ្នាំ​២០១៣​បាន​រៀប​ចំ​នៅ​ទី​ក្រុង​ Bucharest ប្រទេស​រ៉ូម៉ានី ហើយ​នេះ​ជា​លើក​ដំបូង​​ដែល​​ព្រឹត្តិការណ៍​របស់ IeSF រៀប​ចំ​នៅ​ខាង​​ក្រៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

 

ខែ​ឧសភា ឆ្នាំ២០១៤ IeSF ត្រូវ​បាន​អនុម័ត​ស​ជា​សមាជិក​របស់​TAFISA។  IeSF​ នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ TAFISA World Games for All​ ឆ្នាំ​២០១៦​ ដែល​គ្រោង​រៀប​ចំ​នៅ​ទី​ក្រុង​ហ្សាការតា​ ប្រទេស​ឥណ្ឌូណេស៊ី។

 

ប្រទេស​ជា​សមាជិក​ (Member Nations)

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​គិត​ត្រឹម​ឆ្នាំ​២០១៤​នេះ​មាន​សមាជិក​ ចំនួន​៤៦​ប្រទេស​នៅ​​​លើ​​​ពិភព​លោក​​ក្នុង​នោះ​ទ្វីប​អឺរ៉ុប​មាន​២១​ ប្រទេស​ ទ្វីប​អាស៊ី​មាន​១៧​ប្រទេស ទ្វីប​អាហ្វ្រិក​មាន​៤ប្រទេស​ ទ្វីប​អាមេរិក​មាន​៣​ប្រទេស​ និង​ទ្វីប​អូសេអានី​មាន​១​ប្រទេស។

អឺរ៉ុប៖ អូទ្រីស​ អាហ្សេបៃហ្សង់​ ប៊ុលហ្គារី​ ដាណឺម៉ាក​ ហ្វាំងឡង់​ បារាំង​ ហ្សកហ្ស៊ី​ អ៊ីស្រាអែល​ ម៉ាសេដូនី​ ហុល្លង់​ ន័រវែស​ ព័រទុយហ្គាល់​ រ៉ូម៉ានី​ រុស្ស៊ី​ ស៊ែប​ អេស្ប៉ាញ​ ស៊ុយអែត​ ស្វីស​ តួរគី​ និង​អ៊ុយក្រែន។

អាស៊ី៖ បង់ក្លាដេស​ ចិន​ តៃវ៉ាន់​ ឥណ្ឌា​ ឥណ្ឌូណេស៊ី​ អ៊ីរ៉ង់​ កាហ្សាក់ស្ថាន​ កូរ៉េខាងត្បូង​ ម៉ាឡេស៊ី​ ម៉ាល់ឌីវ​ ម៉ុងហ្គោលី​ ហ្វីលីពីន​ សិង្ហបុរី​ ស្រីលង្កា​ តាហ្ស៊ីគីស្ថាន​ ថៃ​ និង​វៀតណាម។

អាហ្វ្រិក៖​ អេហ្ស៊ីប​ ណាមីប៊ី​ អាហ្វ្រិក​ខាងត្បូង​ និង​ ទុយនីស​។

អាមេរិក៖ ប្រេស៊ីល​ កាណាដា​ និង​ ម៉ិកស៊ីកូ។

អូសេអានី៖​ អូស្ត្រាលី។

IeSF Members

គណៈកម្មាធិការ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​មាន​គណៈកម្មាធិការ​ប្រតិបត្តិ​ចំនួន​៥ ​ផ្នែក​គឺ​ ១-គណៈកម្មាធិការ​​កីឡាករ​ ២-គណៈកម្មាធិការ​អាជ្ញា​កណ្តាល​ ៣-គណៈកម្មាធិការ​ការ​ប្រកួត​ ៤-គណៈកម្មាធិការ​សញ្ញាប័ត្រ​ និង​ ៥-គណៈកម្មាធិការ​ដាក់​ឈ្មោះ​កម្មវិធី។

 

ការ​ចូល​ជា​សមាជិក​

ខែ​ឧសភា​ ឆ្នាំ​២០១៣​  IeSF​ ត្រូវ​បាន​អនុម័ត​ឲ្យ​ក្លាយ​ជា​សមាជិក​ហត្ថលេខី​នៃ​ទី​ភ្នាក់​ងារ​ប្រឆាំង​ នឹង​សារធាតុ​ជំនួយ​កម្លាំង​ពិភព​លោក​(World​ Anti-Doping​ Agency)​ ក្នុង​នាម​ជា​កីឡា​អេឡិចត្រូនិក។

ខែ​កក្កដា​ ឆ្នាំ២០១៣ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​បាន​ដាក់​ពាក្យ​ចួល​ជា​សមាជិក​នៅ​ ក្នុង​​ស្ថាប័ន​ Sport​ Accord​ ហើយ​រំពឹង​ថា នឹង​ទទួល​បាន​ក្លាយ​ជា​សមាជិក​បណ្តោះ​អាសន្ន​ក្នុង​ខែ​​មេសា​​ ឆ្នាំ​២០១៤​ (មិនទាន់​​មាន​ព័ត៌មាន​ Update)។

ការ​ចូល​ជា​សមាជិក​កីឡា​ទ្វីប​អាស៊ី​

ឆ្នាំ​២០០៩​ កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ត្រូវ​បាន​ជ្រើស​រើស​ជា​សមភាគី​សម្រាប់​វិន័យ​ ​កីឡា​អេឡិចត្រូនិក​​​​នៃ​ព្រឹត្តិការណ៍​កីឡា​ Asian Indoor Game លើក​ទី​៣​នៅ​ទី​ក្រុង​ហាណូយ​ប្រទេស​វៀតណាម។

ថ្ងៃ​ទី​៧​ កក្កដា​ ឆ្នាំ​២០១៣​ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​(IeSF)ត្រូវ​បាន​ជ្រើស​រើស​ជា​សមភាគី​ សម្រាប់​​វិន័យ​កីឡា​អេឡិចត្រូនិក​​​នៃ​ព្រឹត្តិការណ៍​កីឡា Asian Indoor and​ Martial Arts Gamesលើក​ទី​៤​នៅ​សាធារណ​​​​កូរ៉េ។

world event

នេះ ​ជា​លទ្ធផល​ដ៏​ធំធេង​មួយ​សម្រាប់​កីឡា​អេឡិចត្រូនិក និង​សហព័ន្ធ IeSF ដោយ​សារ​​ការ​​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ Asian Indoor and Martial Art Games ដែល​ជា​បរិបាល​កិច្ច​របស់​ក្រុម​ប្រឹក្សា​អូឡាំពិក​អាស៊ី (OCA)។

 

ពាន​រង្វាន់​​ផ្លូវ​ការ World Championships

ឆ្នាំ ឈ្មោះ​ព្រឹត្តិការណ៍​ កន្លែង​ប្រកួត ប្រភេទ​កីឡា ជយលាភី​លេខ លេខ​២
២០០៩ IeSF Challenge ទី​ក្រុង Taebeck កូរ៉េ​ខាង​ត្បូង FIFA Online, WarCraft III, The Frozen Throne កូរ៉េ​ខាង​ត្បូង ចិន
២០១០ IeSF Grand Final Daegu កូរ៉េ​ខាង​ត្បូង FIFA Online, WarCraft III, The Frozen Throne កូរ៉េ​ខាង​ត្បូង ហុល្លង់
២០១១ IeSF World Championship Andong កូរ៉េ​ខាង​ត្បូង StarCraft II, FIFA Online ស៊ុយអែត កូរ៉េ​ខាង​ត្បូង
២០១២ IeSF World Championship Cheonan កូរ៉េ​ខាង​ត្បូង Alliance of Valiant Arms, StarCraft II, Tekken Tag Tournament 2 កូរ៉េ​ខាង​ត្បូង អូទ្រីស
២០១៣ IeSF World Championship Bucharest រ៉ូម៉ានី League of Legends, StarCraft II, Tekken Tag Tournament 2 កូរ៉េ​ខាង​ត្បូង ស៊ុយអែត

 

 ចំណាត់​ថ្នាក់ពិន្ទុ​ពិភព​លោក

លេខ​រៀង ប្រទេស​ ពិន្ទុ
កូរ៉េ​ខាង​ត្បូង ៣២១,០០
ស៊ុយអែត ១៤៧,០០
រុស្ស៊ី ៨៣,០០
ហុល្លង់ ៧២,០០
ហ្វាំងឡង់ ៦៩,០០
បារាំង ៦៧,០០
រ៉ូម៉ានី ៥៩,០០
កាណាដា ៥២,០០
ស៊ែប ៤៣,០០
១០ អាហ្វ្រិក​ខាង​ត្បូង ៤៣,០០
១១ អេស្ប៉ាញ ៣៦,០០
១២ ម៉ុងហ្គោលី ៣១,០០
១៣ អ៊ីស្រាអែល ២៧,០០
១៤ ដាណឺម៉ាក់ ២៦,០០
១៥ ប៊ុលហ្គារី ២២,០០
១៦ បែលហ្ស៊ិក ២១,០០
១៧ ព័រទុយហ្គាល់ ១៦,០០
១៨ ស្វីស ១៦,០០
១៩ ទុយនីស៊ី ១៦,០០
២០ អូទ្រីស ១១,០០
២១ អាស៊ែបៃហ្សង់ ១១,០០
២២ ហ្វីលីពីន ១១,០០
២៣ ន័រវែស ៥,០០

 


Address: Nº 1, St. Republic of Poland (163),
Sangkat Veal Vong, Khan 7 Makara, Phnom Penh.
Tel: +855 95 722 297, eMail: